មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះពីរដង ក្នុងខេត្ត Sulu ភាគខាងត្បូងប្រទេសភីលីពីន។
យោធា និងប៉ូលិសបញ្ជាក់ថា ហេតុការណ៍ផ្ទុះដ៏កក្រើកនោះ កើតឡើងនៅថ្ងៃចន្ទរសៀលនេះ។
នៅក្នុងសេចក្តីរាយការណ៍បឋម យោធានិយាយថា ការផ្ទុះលើកដំបូងកើតឡើងនៅម៉ោងប្រហែល ១២ថ្ងៃត្រង់ នៅមុខហាងលក់គ្រឿងទេស ស្ថិតនៅតាមបណ្តាលផ្លូវដែលមានមនុស្សធ្វើដំណើរច្រើន ស្ថិតក្នុងទីក្រុង Jolo នៃខេត្ត Sulu។
ប្រហែល ១ម៉ោងក្រោយ ក៏មានការផ្ទុះជាលើកទី ២នៅព្រះវិហារ ម៉ោង ១រសៀល ដែលមានចំងាយប្រមាណ ៧០ម៉ែត្រ ពីកន្លែងផ្ទុះទី ១៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Xinhua