ខេត្តមណ្ឌលគិរី៖ គណៈបញ្ជាការឯកភាពស្រុកកែវសីមាខេត្តមណ្ឌលគិរីបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចភូមិព្រះឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី 24 ខែសីហាឆ្នាំ 2020។
ប្រតិបត្តិការចុះបង្ក្រាបនោះមានការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើលោកយិនសុខឡេងអភិបាលរងស្រុកកែវសីមា កម្លាំង អាវុធហត្ថស្រុកកែវសីមា ជំនាញមេព្រៃស្រុកកែវសីមា បរិស្ថានការពារដែនជម្រកស្រែឈូក
អធិការស្រុកកែវសីមានិងប៉ូលីសប៉ុស្តិ៍រដ្ឋបាល។
ប្រភពរាយការណ៍បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញបានយប់ឈឺប្រភេទខ្លួនទៅលាក់ទុកក្នុងព្រៃត្រង់ចំណុចខាងលើដើម្បីនាំចេញ។
ការចុះបង្ក្រាបបទល្មើសព្រៃឈើនេះផងដែរ គឺជាប្រភេទឈើសុក្រម ខ្លុមចំនួន១៩៣ ដុំ។ ពេលនេះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃស្រុកកែវសីមាដើម្បីវាស់វែងនិងចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ៖សុខុម