ក្លឹបបាល់ទាត់ Aston Villa គឺជាក្លឹបបាល់ទាត់អាជីពស្ថិតក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស បច្ចុប្បន្នកំពុងប្រកួតប្រជែងនៅ Premier League ដែលជាប្រព័ន្ធនៃសមាគមបាល់ទាត់ខ្ពស់ជាងគេបំផុតនៅអង់គ្លេស។ ក្លឹបនេះបានបង្កើតក្នុងឆ្នាំ១៨៧៤ ហើយកីឡដ្ឋានសម្រាប់ធ្វើជាម្ចាស់ផ្ទះគឺ Villa Parkចាប់តាំងពីឆ្នាំ១៨៩៧មក។ Aston Villa ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកក្នុងការបង្កើតសម្ព័ន្ធបាល់ទាត់(The Football League) នៅឆ្នាំ១៨៨៨និង Premier League នៅឆ្នាំ១៩៩២។ Villa ជាក្លឹបមួយក្នុងចំណោមក្លឹបនៅអង់គ្លេសតែ៥គត់ដែលឈ្នះពាន European Cup ឬ Champions League នៅឆ្នាំ១៩៨១-៨២។ ពួកគេក៏បានឈ្នះលីគកំពូល៧ដង FA Cup ៧ដង League Cup ប្រាំលើកនិង European Super Cup ម្តងផងដែរ។
ឈ្មោះពេញ: Aston Villa Football Club
រហ័សនាម: សត្វតោ
បង្កើតឡើង: ២១វិច្ឆិកាឆ្នាំ១៨៧៤រយ:ពេល១៤៥ឆ្នាំកន្លងមកហើយ
ទីលាន: Villa Park
ចំនួនផ្ទុក: ៤២,០៩៥ នាក់
ប្រធានក្លឹប: Nassef Sawiris Wes Edens
គ្រូបង្វឹក: Dean Smith
គូប្រជែងតាំងពីបុរមបុរាណមករបស់ Villa គឺក្រុមនៅក្រុងជាមួយគ្នា Birmingham City ដែលអ្នកទាំងពីរប្រជែងគ្នាគិតចាប់ពីឆ្នាំ១៨៧៩មក។
*ប្រវត្តិសាស្ត្រ:
_ទម្រង់និងសម្ព័ន្ធបាល់ទាត់(១៨៧៤-១៩២០)
ក្លឹបបាល់ទាត់ Aston Villa ត្រូវបានបង្កើតឡើងនៅខែមិនាឆ្នាំ១៨៧៤ដោយសមាជិកព្រះវិហារ Wesleyan នៅ Handsworth ដែលឥឡូវនេះជាផ្នែកមួយនៃទីក្រុង Birmingham។ ស្ថាបនិកបួននាក់របស់ Aston Villa គឺ Jack Hughes Frederick Matthews Walter Price និង William Scattergood។ ការប្រកួតដំបូងលេងទល់នឹងក្រុមបាល់ឱប Aston Brook St. Mary’s Rugby ដូចក្នុងលក្ខខណ្ឌនៃការប្រកួត Vill ត្រូវតែយល់ព្រមលេងតាមច្បាប់ Rugby ក្នុងតង់ទីមួយ ចំណែកតង់ទីពីរក្រោមច្បាប់សមាគម។ បន្ទាប់ពីផ្ទេរទៅ Wellington Road នៅឆ្នាំ១៨៧៦ Villa ភ្លាមៗនោះបានបង្កើតខ្លួនរបស់គេដោយក្លាយជាក្លឹបដ៏ល្អបំផុតមួយនៅតំបន់ទឹកដីកណ្តាល ដោយឈ្នះរង្វាន់កិត្តិយសលើកដំបូង Birmingham Senior Club នៅឆ្នាំ១៨៨០ក្រោមប្រធានក្រុមសញ្ជាតិស្កុត George Ramsay ។ ក្លឹបបានឈ្នះ FA Cup លកើដំបូងក្នុង១៨៨៧។ Aston Villa ជាក្រុមមួយក្នុងចំណោម១២ក្រុមដែលបានលេងក្នុងសម្ព័ន្ធបាល់ទាត់បើកឆាកនៅឆ្នាំ១៨៨៨។ Aston Villa បានលេចឡើងជាក្លឹបអង់គ្លេសជោគជ័យបំផុតមួយនៃសម័យម្ចាស់ក្សត្រីយ៍ Victoria ដែលឈ្នះលីគមិនតិចជាង៥និងFA Cup ៣លើកត្រឹមចុងសម័យ Victoria នៅឆ្នាំ១៩០១។ សូមបញ្ជាក់ថា ឆ្នាំ១៨៩៧ Aston Villa បានឈ្នះពានពីរក្នុងមួយឆ្នាំ ហើយក៏បានផ្លាស់ទីលំនៅថ្មីដែលមានរហូតមកទល់ពេលបច្ចុប្បន្ននេះ Aston Lower Ground ដែលអ្នកគៃទ្របានដាក់ឈ្មោះថា Villa Park៕
ដោយ ៖វិច្ឆិកា