Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់​ក្រុមហ៊ុន និង​បុគ្គល​ចិន​ជិត ៣០​នាក់ ក្នុង​បញ្ជីខ្មៅ​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​សហរដ្ឋ​អា​មេ​រិច​បានធ្វើ​ការដាក់​ក្រុមហ៊ុន និង​បុគ្គល​ចិន​ចំនួន ២៤​ក្នុង​បញ្ជីខ្មៅ ដែល​ខ្លួន​និយាយថា ក្រុមហ៊ុន និង​បុគ្គល​ទាំងនោះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា និង​ការសាងសង់​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​គឺជា​ទណ្ឌកម្ម​របស់​អា​មេ​រិច​លើកដំបូង​ប្រឆាំង នឹង​ទីក្រុង​ប៉េកាំង​ជុំវិញ​ជម្លោះ​នៅ​ដែនទឹក​យុទ្ធសាស្ត្រ​។​

​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិច​បាន​និយាយថា ក្រុមហ៊ុន​ចំនួន ២៤​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​យោធា​ចិន​សាងសង់ និង​ធ្វើ​យោ​ធូ​នីយកម្ម​ជា​អន្តរជាតិ នៅលើ​កោះ​សិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្រសួង​ក៏បាន​និយាយ​ទៀត​ដែរ​ថា ខ្លួន​នឹង​ចាត់វិធានការ​ដាច់ដោយឡែក ដោយ​ធ្វើការ​រឹតត្បិត​ទិ​ដ្ឋ​ការ​ដល់​បុគ្គល​ចិន​ជាច្រើន ដែល​ទទួលខុសត្រូវ ឬ​ចូល​ដៃ​ចូល​ជើង​ក្នុង​សមុទ្រ​ភាព​នោះ និង​ជន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើការ​បង្ខិត​បង្ខិត​របស់​ចិន ប្រឆាំងនឹង​អ្នក​ទាមទារ​នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​រារាំង​មិន​ឲ្យ​ប្រទេស​ទាំងនោះ ចូល​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​សូមបញ្ជាក់ថា នេះ​ជាការ​ចាត់​វិធាន​លើកដំបូង​របស់​អា​មេ​រិច ទៅលើ​ក្រុមហ៊ុន​ទាំងអស់ ដែល​ទំនិញ​របស់​ពួកគេ​ប្រហែល ជា​បាន​ជួយ​ដល់​សកម្មភាព​យោធា​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​អា​មេ​រិច​បាន​ចោទប្រកាន​ចិន​ថា បានធ្វើ​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ព្យាយាម​បំ​ផិត​បំភ័យ​ប្រទេស​អាស៊ី​ជិតខាង ដែល​ចង់​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ប្រេង និង​ឧស្ម័ន​របស់​ពួកគេ​នៅ​ដែនទឹក​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


×