Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Facebook លុប​គណនេយ្យ​របស់​យុវជន​វ័យ ១៧​ឆ្នាំ​ម្នាក់​ចេញ ក្រោយ​បាន​បាញ់សម្លាប់​មនុស្ស ២​នាក់​នៅក្នុង​ការតវ៉ា​នៅ​អា​មេ​រិច​

​ក្រុមហ៊ុន​ហ្វេ​ស​បុក កាលពី​ថ្ងៃ​ពុធ​បានធ្វើការ​លុប​គណនេយ្យ​របស់​ក្មេង​ជំទង់​ម្នាក់ ដែល​រង​ការចោទប្រកាន់​ពីបទ​បាញ់ប្រហារ យ៉ាង​សាហាវ ក្នុងអំឡុង ការតវ៉ា​នៅក្នុង​ទីក្រុង Kenosha​។

​យុវជន​វ័យ ១៧​ឆ្នាំ​នោះ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ឃាតកម្ម ក្រោយពេល​មនុស្ស​ចំនួន ២​នាក់​ត្រូវបាន​បាញ់សម្លាប់ និង​អ្នក​ទី ៣​រងរបួស អំឡុងពេល​មានការ​តវ៉ា​ប្រឆាំង​ប៉ូលិស នៅក្នុង​ទីក្រុង Wisconsin កាលពី​យប់​ថ្ងៃ​អង្គារ​។​

​ក្រុមហ៊ុន​ហ្វេ​សបុ​កបាន​និយាយថា “​យើង​បានកំណត់​ការបាញ់ប្រហារ​នេះ​ជា​អំពើ​ឃាតកម្ម​ដ៏​ធំ និង​បានធ្វើការ​លុប​គណនេយ្យ​ជន​បាញ់ប្រហារ​នោះ ចេញពី​ហ្វេ​ស​បុក និង​អ៊ី​ន​ស្តា​ក្រាម (Instagram)”​។​

​ហ្វេ​ស​បុក​បន្ថែមថា ខ្លួន​ក៏បាន​លុប​ផេ​ក​កង​ឆ្មាំ​ឈ្មោះ Kenosha Guard ព្រមទាំង​ផេ​ក​ដែល​បង្ហោះ​ដោយ​ក្រុម​កងជីវពល​ផងដែរ ដោយសារតែ​រំលោភ​បំរាម អំពី​ការធ្វើ​ការអបអរ​សក​ម្ម​ភាព​ហឹ​ង្សា ឬក៏​ជម្រុញ​ឲ្យ​មនុស្ស​បង្កើត​ជម្លោះ​ប្រដាប់អាវុធ​។​

“​នៅពេល​វេលា​នេះ យើង​មិនបាន​រកឃើញ​ភ​ស្ថុ​តាង​នៅលើ​ហ្វេ​ស​បុក​ដែល​បង្ហាញថា ជន​បាញ់ប្រហារ​នោះ តាមដាន (Follow) ផេ​ក​របស់​កង​ឆ្មាំ​ឡើយ ឬក៏​ត្រូវបាន​គេ​អញ្ជើញ (Invite) ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​ដែល​ពួកគេ​រៀបចំ​ឡើយ​”​។​

“​ទោះយ៉ាងណា ផេ​កក​ង​ឆ្មាំ និង​ផេ​ក​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​របស់​ពួកគេ បាន​រំលោភ​គោលនយោបាយ​ថ្មី​របស់​ពួកយើង ទាក់ទង​នឹង​អង្គការ​ជីវពល និង​ត្រូវបាន​លុបចេញ​”​។​

​ក្រុមហ៊ុន​យក្ស​ហ្វេ​ស​បុក គ្រោង​នឹងធ្វើ​ការលុបចោល​នៅ​មាតិកា​ទាំងឡាយណា ដែល​គាំទ្រ ឬ​សរសើរ​ដក់​អំ​ព ហឹ​ង្សា ឬ​អ្នក​នៅ​ពីក្រោយ​។​

​សូមបញ្ជាក់ថា ការផ្ទុះ​ការតវ៉ា​កើតឡើង​ក្រោយពេល​ប៉ូលីស​នៅ​ទីក្រុង Kenosha បាន​បាញ់​ជនជាតិ​អា​ហ្វ្រិ​ច​អា​មេ​រិច​ស្បែក​ខ្មៅ​ឈ្មោះ Jacob Blake ពីក្រោយ​ខ្នង​ជាច្រើន​គ្រាប់ នៅក្នុង​ទីក្រុង Midwestern កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

×