Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​បន្ទោស​ចិន​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​

​ក្រសួងការពារជាតិ​អា​មេ​រិច បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កំពុង​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​។​

​បើតាម​សេចក្តីរាយការណ៍ កងកម្លាំង​របស់​ចិន​បានធ្វើ​ការបាញ់​មី​ស៊ី​ល​ផ្លោង​ចំនួន ៤​គ្រាប់​អំឡុង​ពេលធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​ប្រជុំ​កោះ Paracel ហើយ​មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិច បាន​និយាយថា សកម្មភាព​របស់​ចិន​បានធ្វើ​ឲ្យ​មាន​ចង្ងល់​អំពី​ការប្តេជ្ញា​របស់​ចិន​ក្នុង​ការបញ្ចៀស​កុំ​ឲ្យ​មាន​សកម្មភាព​បង្កហេតុ​។​

​មន្ទីរ​បញ្ចា​កោណ​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​សកម្មភាព​របស់​ចិន រួមមាន​ការបាញ់​សាកល្បង​មី​ស៊ី​ល បង្ក​ឲ្យ​មាន​អស្ថេរភាព​បន្ថែមទៀត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​”​។​

​សេចក្តី​ថ្លែង​ការបន្ត​ទៀតថា “​សកម្មភាព​បែប​នោះ​របស់​ចិន ក៏បាន​រំលោភ​ដល់​ការប្តេជ្ញា​របស់​ចិន​ក្រោម​សេចក្តីប្រកាស​ឆ្នាំ ២០២០​ស្តីអំពី​ការប្រតិបត្តិ​របស់​ភាគី​នានា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​បញ្ចៀស​រាល់​សកម្មភាព​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ ឬ​បង្កើន​ជម្លោះ និង​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថេរភាព​”​។​

​សូមបញ្ជាក់ថា កងទ័ព​ចិន​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ចាប់ពី​ថ្ងៃទី ២៣ ខែសីហា​នេះ និង​គ្រោង​បញ្ចប់​វិញ​នៅ​ថ្ងៃទី ២៩ ខែ​ដដែល​ស្អែក​នេះ​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP


×