Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកការទូត​ចិន​ថា ចិន​ជា​អ្នក​ប្រាប់​ករណី​វីរុស​កូ​រ៉ូ​ណា​លើកដំបូង ដល់​អង្គការ​សុខភាព​ពិភពលោក តែ​មិនមែន​មានន័យថា​វីរុស​នោះ​មាន​ដើមកំណើត​ពី​ចិន​ឡើយ​

​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ចិន លោក Wang Yi បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វា​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា​តើ វីរុស​កូ​រ៉ូ​ណា​មាន​ប្រភព​ដំបូង​ចេញមក​ពី​ចិន​ឬ​យ៉ាងណា ដែល​ការលើកឡើង​របស់លោក​បែបនេះ បង្ក​ឲ្យ​មានការ​សង្ស័យ​ទៅលើ​ទស្សនៈ​របស់​អ្នកជំនាញ​សុខាភិបាល និង​រដ្ឋាភិបាល​បរទេស​។​

​ក្នុងអំឡុង​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​នរ​វេស លោក Wang Yi ថ្លែង​ដូច្នេះ​ថា ខណៈ​ចិន​គឺជា​ប្រទេស​ដំបូង ដែល​បាន​រាយការណ៍​ពី​វត្តមាន​របស់​វីរុស​កូ​រ៉ូ​ណា ទៅដល់​អង្គការ​សុខភាព​ពិភពលោក វា​មិនមែន​មានន័យថា វីរុស​នោះ​មាន​ប្រភព​ចេញពី​ចិន​ឡើយ​។​

​លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា “​ជាការ​ពិត ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ យើង​បានឃើញ​សេចក្តីរាយការណ៍​ដែល​បង្ហាញថា វីរុស​បាន​លេច​ចេញពី​កន្លែង​ផ្សេងៗ​គ្នា​នៃ​ពិភពលោក ហើយ​វា​ប្រហែលជា​លេចចេញ​មុនគេ​នៅក្នុង​ប្រទេស​ចិន​”​។​

​អាជ្ញាធរ​សុខាភិបាល​នៅក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​បាន​រាយការណ៍​ពី​ករណី​វីរុស​កូ​រ៉ូ​ណា​ដំបូង នៅក្នុង​ខែធ្នូ និង​មាន​ករណី​ស្លាប់​លើកដំបូង​នៅ​ដើមខែ​មករា​។​

​លោក​លើកឡើង​ដូច្នេះ​ថា “​តើ​វីរុស​ចាប់​ផ្តើមដំបូង​នៅ​កន្លែង​ថា ហើយ​តើ​វា​ចាប់ផ្តើម​ដោយ​របៀប​ណា​…​សំណួរ​នេះ​គួរតែ​ទុក​ឲ្យ​អ្នកវិទ្យាសាស្ត្រ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​…​វា​មិនគួរ​ត្រូវ​យកមក​ធ្វើ​នយោបាយ​ឡើយ​”​។​

“​តើន​រណា​ជា​អ្នកជំងឺ​ដំបូង​? គេ​នៅតែ​មិនទាន់​ដឹង​បញ្ហា​នេះ​”​។ នេះ​ជាការ​ថ្លែង​បញ្ជាក់បន្ថែម​របស់លោក​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 បាន​ផ្ទុះ​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។

​បើតាម​តួលេខ​ចុងក្រោយ វីរុស​មរណៈ​នេះ​បាន​ឆ្លង​ទៅកាន់​មនុស្ស​ជាង ២៤​លាន​នាក់ និង​ផ្តាច់ជីវិត​មនុស្ស​ជាង ៨៣៥.០០០​នាក់​៕

​ប្រែ​សម្រួល​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×