Wednesday, November 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ឬ​ជន​វិកលចរិត ដែល​រស់នៅក្នុង​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ភាគច្រើន​គឺ​គ្មាន​សាច់ញាតិ​ថែ​ទាំឲ្យ​បាន​ដិតដល់​

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ នៅ​ថ្ងៃទី​២៩ ខែសីហា​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​រៀបចំ​កម្មវិធី ទទួលទាន​នំ​បញ្ចុក​សន្តិភាព ជូន​ដល់​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន​៤០០​នាក់ ដែល​កំពុង​សុំ​ចត​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ដើម្បី​បង្ហាញ​ពី​ការ​អាណិត​ស្រឡាញ់ និង​យកចិត្តទុកដាក់​ថែទាំ​ជូន​ជនរងគ្រោះ​ទាំងនេះ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាល បាន​សម្តែង​ការ​អាណិត​ស្រឡាញ់ ដោយ​អះអាងថា រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុក្ខ​ដាក់​ជាខ្លាំង​ក្នុង​ផ្គត់ផ្គង់​ជីវភាព ការថែទាំ​សុខភាព ដើម្បី​ឲ្យ​ពួកគេ​បានរស់នៅ​ក្នុងស្ថានភាព​កាន់តែ​ប្រសើរ​។​

​មន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​នេះ ក្រៅពី​មាន​អគារ​ស្នាក់នៅ កន្លែង​ផ្តល់​សេវា​ថែ​ទាំង​សុខភាព ដល់​ជន​វិកលចរិត ជនអនាថា ដែល​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​នោះ ក៏មាន​ការផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួកគេ​ផងដែរ ដើម្បី​ឲ្យ​ពួកគេ​ពេល​សមាហរណកម្ម ត្រឡប់​ទៅ​សហគមន៍​វិញ មានមុខ​ជំនាញ​ច្បាស់លាស់ ដែល​អាច​រកប្រាក់​ចំណូល​បាន​ដោយ​ខ្លួនឯង ដើម្បី​លើកកម្ពស់​ជីវភាព​នៅក្នុង​សង្គម​។​

​ក្រុម​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ឬ​ជន​វិកលចរិត ដែល​រស់នៅក្នុង​មជ្ឈមណ្ឌល​នេះ​ភាគច្រើន​គឺ​គ្មាន​សាច់ញាតិ​ថែទាំ​​ឲ្យ​បាន​ដិតដល់​ឡើយ ដោយ​ពួកគេ​រស់នៅ​ដោយ​អនាថា​តាម​សំយាបផ្ទះ សួនច្បារ ឬ​ដើរ​ត្រាច់ចរ​នៅតាម​ទីសាធារណៈ​ជាដើម​។​

​សូមបញ្ជាក់ថា នៅក្នុង​កម្មវិធី​ទទួលទាន​នំ​បញ្ចុក​សន្តិភាព ជូន​ដល់​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន​៤០០​នាក់ នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ឯកឧត្តម​អភិបាល និង​លោកជំទាវ បាន​ចែកជូន​ក្រ​ម៉ា និង​ថ្នាំពេទ្យ​ដើម្បី​ទុក​បង្កា​និង​ព្យាបាល​ជំងឺ​ជាដើម​៕​

ដោយ៖កូឡាប

 

×