Tuesday, October 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ថា ការផលិត​គំនូរជីវចល​បែប Animation មិនចាំបាច់​វែង​នោះទេ ត្រូវរ​កនូវ​អ្វីដែល​ខ្លី ប៉ុន្ដែ​មានន័យ​គ្រប់គ្រាន់ និង​ធ្វើឱ្យ​អ្នកមើល​យល់បាន​

​ភ្នំពេញ ៖ ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានផ្តល់​ជា​មតិយោបល់​ថា នៅពេល​អ្នក​ដែល​ចេះ​ធ្វើ​គំនូរជីវចល​បែប Animation ច្បាស់លាស់ ហើយ​ល្អ មិនចាំបាច់​វែង​នោះទេ ខ្លី ប៉ុន្ដែ​មានន័យ​គ្រប់គ្រាន់ និង​ធ្វើឱ្យ​អ្នកមើល​យល់បាន​។ ដូច្នេះ នៅ​សម្រាប់​ពេលនេះ នៅពេលដែល​គណៈកម្មកា​រ​ផ្តល់​ពិន្ទុ​ជ្រើស​រើសយក​ស្នាដៃ​របស់​ក្រុម​ណាខ្លះ​ហើយ​នោះ នឹង​យកមក​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ជា​រៀងរាល់ថ្ងៃ ដើម្បី​ជាការ​អប់រំ ។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បានផ្ដល់​ការណែនាំ​សម្រាប់​ក្មួយៗ​ទាំងអស់​ជា​បេក្ខជន បេ​ក្ខ​នារី​ដែល​ធ្វើការ​ផលិត​គំនូរជីវចល​បែប Animation ត្រូវរ​កនូវ​អ្វីដែល​ខ្លី ហើយ​កុំឱ្យ​អ្នកមើល​គេ​ស្មាន ព្រោះ​ការធ្វើ Animation គឺ​ខ្លី មិនមែនជា​រឿង​ប្រលោមលោក ឬ​រឿង​ស៊ើបអង្កេត​នោះទេ ត្រូវ​បញ្ជាក់ថា​រឿង​នោះ​ជា​អ្វី​នៅពេល​ចប់​។ ការលើកឡើង​របស់​ឯក​ឧត្ដម​រដ្ឋមន្ដ្រី​នេះ​ធ្វើឡើង ក្នុង​កម្មវិធី​ប្រកួតប្រជែង​គំនូរជីវចល​ថ្នាក់ជាតិ​លើក​ទី​៧ ឆ្នាំ ២០២០ 7th Cambodia DigiCon6 ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា នា​ព្រឹក ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០​។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​បាន​សម្ដែង​នូវ​ការរីករាយ ដែល​ឃើញ​មាន​បេក្ខជន បេ​ក្ខ​នារី ចូលរួម​ច្រើនជាង​មុន ពិសេស​មាន​គ្រប់​វ័យ​ថែមទៀត​ផងដែរ ដែលជា​ការបង្ហាញ​ពី​ភាព​រីកចម្រើន និង​មាន​សមត្ថភាព​យល់ដឹង​របស់​យុវជន​ខ្មែរ ទាំង​ផ្នែក​ចិត្ត​វិទ្យា សង្គមវិទ្យា ទាំង​បច្ចេកទេស គឺ​ខុសពី ២០ ឆ្នាំមុន​។ ឯកឧត្ដម​បានកត់សម្គាល់​ឃើញថា នេះ​បានបង្ហាញ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​នូវ​រាល់​វិញ្ញាសា នៃ​កម្មវិធី​គំនូរជីវចល​នេះ​ឡើង​ដោយ​ទទួលបាន​ការគាំទ្រ​ច្រើន​។

​ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អគ្គនាយករង​ទូរទស្សន៍​ជាតិ កម្ពុជា​បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ ២០១៤ មក រហូតដល់​ពេលនេះ ការប្រកួតប្រជែង​គំនូរ ជីវ​ច​ល​នៅ​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​ថា Cambodia Digista Teens កាលនោះ ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ចូលរួម​កម្មវិធី​នេះ ជាមួយ​សមាគម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​ឈ្មោះថា ABU Digista Teens ។ ឯកឧត្ដម​បាន​បន្ដថា បន្ទាប់​កម្មវិធី ABU Digista Teens បានបញ្ចប់ ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចូលរួម​ជាមួយរ​ទស្សន៍​ជប៉ុន TBS ក្នុង​កម្មវិធី DigoCon6 ជា​បន្តទៀត​។ ឯកឧត្ដម​បាន​បន្ដទៀត​ថា នេះ​គឺជា​លើក​ទី​៧​ហើយ ដែល​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ប្រារព្ធ​ការប្រកួត ប្រជែង​គំនូរជីវចល​នៅ​កម្ពុជា ក្រោម​ប្រធានបទ «​ទូទៅ​តែមាន​ខ្លឹមសារ​អប់រំ​សង្គម​»​។

​ឯកឧត្ដម​បានលើកឡើង​ថា ការប្រកួតប្រជែង​គំនូរជីវចល​នៅ​កម្ពុជា គឺ​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត​កម្ពុជា ដែលមាន​ចំណូលចិត្ត​ខាង​ការ​រចនា កម្មវិធី​ទូរទស្សន៍​តាម​ប្រព័ន្ធ Digital មកជួប​ជុំគ្នា បានបង្ហាញ​នូវ​ស្នាដៃ​ដែល​ខ្លួន​ផលិត​បាន និង​ផ្លាស់ប្តូរ​គំនិត ទស្សនៈ បទពិសោធន៍​លើ​ជំនាញ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​ពីសា​លា​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ​មួយ​ទៅ​សាលា​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ មួយទៀត ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​។ ទន្ទឹមនេះ ជំរុញ និង​លើកកម្ពស់​ការផលិត​ក​ម្ម​វិធី​ទូរទស្សន៍​តាមបែប​គំនូរជីវចល សម្រាប់​កម្មវិធី​អប់រំ​ដល់​កុមារ ជាពិសេស​គឺ​ការលើកកម្ពស់​គុណភាព នៃ​ការផលិត​កម្មវិធី​ទូរទស្សន៍​តាមបែប Animation នៅ​កម្ពុជា​នាពេលខាងមុខ​។​

​សម្រាប់​បេក្ខជន បេ​ក្ខ​នារី ជា​សិស្ស និស្សិត និង​យុវជន​វ័យក្មេង ដែល​បាន​ចូលរួម​នាឱកាស នេះ គឺមាន​ចំនួន ២១ ក្រុម ស្មើនឹង ៤៣​នាក់ ក្នុងនោះ​បេ​ក្ខ​នារី ចំនួន ២១​នាក់ មកពី​ស្ថាប័ន សាកលវិទ្យាល័យ សាលា និង ឯ​កក​ត្ត​ជន​ក្នុង​រាជធានី និង​បណ្តា​ខេត្ត មួយចំនួន​ដូចជា​៖ ១. ក្រសួង​អប់រំ យុវជន​និង​កីឡា ចំនួន ១ ក្រុម ២. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិ​ទ្យ​សាស្ត្រ​សេដ្ឋកិច្ច​១ ក្រុម ៣. សាកលវិទ្យាល័យ​ផា​រ៉ា​ហ្គ​ន ១ ក្រុម ៤. សាកលវិទ្យាល័យ​ន័​រ​តុ​ន​១ ក្រុម ៥. សាលារៀន​ខេ​ម​អេ​ដ ១ ក្រុម ៦. សាលា​ជំនាន់​ថ្មី ព្រះស៊ីសុវត្ថិ​១ ក្រុម ៧. សាលា​E2Stem ១ ក្រុម ៨. សាលារៀន​អន្តរ​ទ្វី​អាម៉េរិកាំង ១​ក្រុម ៩. សាលា​បញ្ញា​សាស្ត្រ​អន្តរជាតិ ១ ក្រុម ១០. ហ្វា​ពន្លឺ​សិល្បៈ (​ខេត្ដ​បាត់ដំបង​) ១ ក្រុម ១១. វិទ្យាល័យ​ទេពប្រណម្យ (​ខេត្ដ​កណ្តាល​) ១ ក្រុម ១២. សាលា Future Bright School (​ខេត្ដ​សៀមរាប​)១​ក្រុម ១៣. សាលាបឋមសិក្សា​ប៉ា​ថា​(​ខេត្ដ​ក្រចេះ​)២​ក្រុម ១៤. សាលាបឋមសិក្សា​ទូ​រី (​ខេត្ដ​កំពង់ចាម​)១ ក្រុម ១៥. អង្គការ Neeson Cripps Academy ២ ក្រុម ១៦. និង​ឯក​ក​ត្ត​ជន​ផ្សេងៗ​ចំនួន ៤ ក្រុម ស្មើនឹង​៨ នាក់ ។​

​ឯកឧត្ដម ប៉ាង ណាត បាន​បន្ថែមថា ប្រៀបធៀប​កាលពី​ឆ្នាំ ២០១៩ សង្កេតឃើញថា ចំនួន​ក្រុម​មានការ​កើនឡើង ចំនួន​៨​ក្រុម រីឯ​ចំនួន​បេក្ខជន​ក៏មាន​កើនឡើង​២២​នាក់​។ នេះ​បង្ហាញថា ទោះបីជា​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​កំពុងតែ​ជួប​វិបត្តិ​កូ​វីដ​-១៩ ដែល​ផ្តល់​ការលំបាក​សម្រាប់ សិស្ស និស្សិត ក្នុងការ​ជួបជុំគ្នា ផលិត​និង​បង្កើត​ស្នាដៃ​គំនូរជីវចល​ក៏ពិតមែន ប៉ុន្តែ​វា​ជា​ឱ្យ​កាស​ក្នុង​ការយក​ពេលវេលា ដែល​ទំនេរ​ពី​ម៉ោង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​សាលា​ខ្លួន មក​ខិតខំ​ប្រឹងប្រែង ផលិត​គំនូរជីវចល​នេះ​។ ចំពោះ​បេក្ខជន​ទាំងអស់ នៅ​អាច​តែ​ជម្នះ​ឧបសគ្គ​បាន ដោយ​ផលិត​ចេញ ជា​ស្នាដៃ​ល្អៗ​ក្នុងការ មក​ចូលរួម ឆ្នាំនេះ​។ លើសពីនេះ វិសាលភាព​នៃ​បេក្ខជន គឺ​បាន​អញ្ជើញ​មកពី​បណ្តា​ខេត្ត​នានា ក៏​កាន់​តែមាន​ច្រើន​ផងដែរ ដែលមាន​ដូចជា​ខេត្តកណ្តាល កំពង់ចាម ក្រចេះ បាត់ដំបង និង​ខេត្ដ​សៀមរាប​។

​ឯកឧត្ដម​បាន​បន្ថែម​ទៀតថា សម្រាប់​ឆ្នាំនេះ ទូរទស្សន៍​ជាតិ​កម្ពុជា​បាន បើកឱកាស​ទូលាយ​ដល់ អ្នក​ស្រឡាញ់​វិស័យ​គំនូរជីវចល​វ័យក្មេង ដែល​បានបញ្ចប់​ការសិក្សា​ក៏ដោយ ដើម្បី​បាន​ចូលរួម​ប្រកួតប្រជែង​បង្ហាញ​ស្នាដៃ​បានដែរ​។ ចំណែក​ការប្រកួតប្រជែង​នេះ គឺ​ផ្ដោតលើ​របៀប​បីយ៉ាង​រួមមាន Stop Motion Animation, 2D Animation និង 3D Animation​។​

​សូមបញ្ជាក់ថា សម្រាប់​ជ័យលាភី​កិត្តិយស នៅក្នុង​កម្មវិធី​នេះ​តាមរយៈ​ការបោះឆ្នោត​ពី​ទស្សនិកជន តាម​បណ្តាញ Facebook រួមមាន ទី​១. ជ័យលាភី ផ្នែក​ប្រជាប្រិយភាព​បាន​ទៅលើ​ក្រុម KIDOZA ទី​២. ជ័យលាភី​ផ្នែក រូបភាព​បាន​ទៅលើ​ក្រុម ទេព រុក្ខ​: ទី​៣. ជ័យលាភី​ផ្នែក​គំនិត បាន​ទៅលើ​ក្រុម Manga Khmer ទី​៤. ជ័យលាភី ផ្នែក​សាច់រឿង បាន​ទៅលើ​ក្រុម Long Kimheng ។ ក្នុង​មួយក្រុមៗ ទទួលបាន​ប្រកាសនីយបត្រ ១ ប្រាក់រង្វាន់ ៤០ ម៉ឺន​រៀល រួមជាមួយ​ការ​ឧ​ប​ត្ត​ម្ភ​ពី​ឯកឧត្ដម ខៀវ កាញារីទ្ធ ៤០ ម៉ឺន​រៀល និង​ប្រាក់​ឧ​ប​ត្ត​ម្ភ​ពី​លោកជំទាវ ខៀវ ទេព រង្ស៊ី ២០​ម៉ឺន​រៀល​។ សម្រាប់​ជ័យលាភី លេខ​១ គឺជា​ជ័យលាភី​ប្រចាំឆ្នាំ​២០២០ នេះ បាន​ទៅលើ​ក្រុម Color Wheel ដែល​បាន​ផលិត​រឿង “​ថ្ងៃនេះ​សម្រាប់​ថ្ងៃស្អែក​” ទទួលបាន​ថវិកា​ពី​កម្មវិធី ១​លាន ២​សែន​រៀល ហើយ ខៀវ កាញារីទ្ធ ផ្ដល់​បន្ថែម​ថវិកា ៤០ ម៉ឺន​រៀល លោកជំទាវ ខៀវ ទេព រង្ស៊ី ចំនួន ២០ ម៉ឺន​រៀល​។ សម្រាប់​ជ័យលាភី លេខ ១ នេះ​ក៏​នឹង​ទៅ​ចូលរួម ប្រកួត ប្រជែង កម្មវិធី DigiCon6 Asia នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ចុង​ឆ្នាំនេះ ដែល​រៀបចំឡើង​ដោយ ទូរទស្សន៍​TBS ជប៉ុន​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×