Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង ដឹកនាំគណៈប្រតិភូសាលារាជធានី ទៅចូលរួមកិច្ចប្រជុំពេញអង្គអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងប៉ារីសប្រទេសបារាំង

ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី១០២របស់(AIMF)ក្រោមមតិស្វាគមរបស់លោកជំទាវ Anne HIDALGO អភិបាលក្រុងប៉ារីសនិងជាប្រធានសមាគមAIMF។ នៅថ្ងៃទី៤ខែតុលា ឯកឧត្តមអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅទី  ក្រុងVillers.Cotterets ។ នាឱកាសនោះ ក៏មានសន្ទរកថាស្វាគមន៏ដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង,ប្រធានាធិបតីសាធារណៈរដ្ឋទុយនេស៊ី និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី ផងដែរ។ នាឧិកាសនោះ ក៏មានរៀបចំពិធីប្រគល់សិទ្ធជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីសាធារណៈរដ្ឋទុយនេស៊ី ទៅសាធារណៈរដ្ឋបារាំង។កម្មវិធីបន្តគឺ និយាយពីបញ្ហាប្រឈមនៃប្រជាពលរដ្ឋហ្រ្វង់កូហ្វូនីទៅកាន់យុគ្គសម័យបច្ចេកវិទ្យា,ព័ត៌មានពិត, ព័ត៌មានមិនពិត,ការសម្របសម្រួល,ពហុភាសា និងបញ្ញាសិប្បនិមិ្មតផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×