ប្រទេសអូស្ត្រាលី បានបំបែកកំណត់ត្រាមានអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតដោយសារ COVID-19 នៅថ្ងៃចន្ទនេះ បើទោះបីជាចំនួនករណីឆ្លងថ្មីធ្លាក់ចុះក្នុងរយៈពេល ២ខែចុងក្រោយនេះ។
រដ្ឋ Victoria បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ៤១នាក់។ កំណត់ត្រាចាស់របស់អូស្ត្រាលីមានអ្នកស្លាប់ត្រឹម ២៥ប៉ុណ្ណោះក្នុងរយៈពេល ២៤ម៉ោង។
រហូតមកដល់ពេលនេះ អូស្ត្រាលីមានអ្នកឆ្លងសរុបជិត ២៦.០០០នាក់ និងអ្នកស្លាប់ចំនួន ៦៥២នាក់ ដែលតួលេខនេះទាបខ្លាំង បើធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀត។
សូមរំលឹកថា វីរុសកូរ៉ូណាបានផ្ទុះចេញដំពូងពីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។
បើតាមតួលេខចុងក្រោយ វីរុសមរណៈនេះបានឆ្លងទៅកាន់មនុស្សជាង ២៥លាននាក់ និងផ្តាច់ជីវិតមនុស្សជិត ៨៥០.០០០នាក់ទូទាំងពិភពលោក។
អាមេរិចជាប្រទេសដែលរងគ្រោះខ្លាំងបំផុតពីវីរុសដ៏កាចសាហាវនេះ ដោយមានអ្នកឆ្លងសរុបជាង ៦លាននាក់ និងស្លាប់ជាង ១៨៣.០០០នាក់៕
ប្រែសម្រួល៖ សុភ័ក្រ
ប្រភព៖ Reuters