ថ្មីៗនេះបន្ទប់បញ្ជាការមួយរបស់ពួក IS ត្រូវបានបង្ហាញចេញក្រោយការប្រយុទ្ធ និងត្រួតត្រាបានសមរភូមិពីសំណាក់កងទ័ពស៊េរី។បណ្តាបរិក្ខារដើម្បីចាប់អាវុធជាប់ជាមួយ ស្ថិតនៅរាយប៉ាយគ្រប់ទីកន្លែង។
ទិដ្ឋភាពខ្ទេចខ្ទាំគួរឲ្យខ្លាចនៅមូលដ្ឋានយោធាដែលមុននោះមានពួក IS ឆ្វេចឆ្វាច។
កាំភ្លើងបាញ់យន្តហោះនិងកេះគ្រាប់ព្រមទាំងអាវុធដទៃត្រូវបានតម្រៀបនៅតាមរបង ។
នេះជារូបភាពនៃទីបញ្ជាការក្រោមដីរបស់ពួក IS បន្ទាប់ពីកងទ័ពស៊ីរីវាយយកបាន។
ច្រកចូលក្នុងល្អាងក្រោមដីត្រូវបានពួកឧទ្ទាម IS រៀបចំតូចៗដើម្បីពួកគេធ្វើការវាយបកដល់បច្ឆាមិត្តយ៉ាងងាយស្រួល ។
ក្នុងបន្ទប់ក្រោមដីត្រូវបានចែកជាកន្លែងតូចៗសម្រាប់បែងចែកឲ្យសមាជិករបស់ពួក IS តាមឋានៈ។
នៅក្នុងមូលដ្ឋានរបស់ខ្លួន ពួក IS នៅបានជីករូងក្រោមដីជ្រៅៗដើម្បីបញ្ចៀសពីការវាយប្រហារពីដែនអាកាសរបស់បច្ឆាមិត្ត។ ក្នុងរូបភាពនេះគឺសម្លៀកបំពាក់ដែលពួកវាគ្រវាត់ចោលមុនពេលចាកចេញពីមូលដ្ឋាន
ពាក្យស្លោកបំផុសសង្គ្រាមសាសនាជាភាសាអារ៉ាប់ត្រូវបានសរសេរក្នុងជញ្ជាំងបន្ទប់ ។ បន្ទប់នីមួយមានច្រករំដោះខ្លួនយ៉ាងច្រើន។
នៅពីលើបន្ទប់ក្រោមដីរបស់ពួក IS គេឃើញមានរថពាសដែកជាច្រើននៅរាយប៉ាយខាងលើ ។