Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្នងការ​ខេត្តតាកែវ ក្នុងឱកាស​កាន់បិណ្ឌ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ទ្រព្យសម្បត្តិ​របស់ខ្លួន​

​តាកែវ​៖ បិណ្ឌ​ទី​១ ស្នងការ​នគរបាល​ខេត្តតាកែវ អំពាវនាវ​ឲ្យ​ប្រជាពលរដ្គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជា​សហគមន៍​នៃ​ជំងឺ​កូ​វីដ ១៩ និង​មិនត្រូវ​ឆ្វេស​ប្រហែស ចំពោះ​មធ្យោបាយ​ប្រើប្រាស់ ឬ​សម្ភារ​ផ្សេងៗ ដែលជា​ទ្រព្យសម្បត្តិ​របស់ខ្លួន ក្នុងពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន បានមក​កាន់បិណ្ឌ​នៅតាម​ទី​វត្ត​អារាម ព្រោះ​វា​ជា​ឱកាស​ដែល​អំណោយផល សម្រាប់​ក្រុម​ជនខិលខូច ដែល​តែងតែ​ធ្វើ​សកម្មភាព​នៅពេល​មាន​មនុស្ស​អ៊ូអរ​ច្រើន ឬ​នៅពេលដែល​ប្រជាពលរដ្ឋ​កំពុង​ភ្លេចខ្លួន ធ្វើបុណ្យ​ទុកដាក់​មធ្យោបាយ​ធ្វើតំណើរ​របស់ខ្លួន​មិនបាន​ល្អ ។

​លោក​បន្តថា ចំពោះ​នៅក្នុង​ទឹកដី​នៅ​ខេត្តតាកែវ កងកម្លាំង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ១០០​ប៉ុស្តិ៍ និង​បណ្តា​អធិការ​គ្រប់​ស្រុក​ក្រុង ត្រូវដាក់​ឲ្យ​មានកា​រយ៉ា​ម​ល្បាត នៅតាម​ទីវ​ត្ត​អារាម ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​នៅ​សកម្មភាព​នានា ដែល​បង្កឡើង​ដោយ​ក្រុម​ឆ្លៀតឱកាស​ទាំងនោះ ។​

​មានប្រសាសន៍​បែបនេះ គឺ​ក្នុងពេលដែល​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង រួមជាមួយ​លោកជំទាវ​និង​ក្រុមគ្រួសារ ក្រុមការងារ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​១ នៅ​វត្ត​បរិវាស ដែលជា​វត្ត​នៃ​ស្រុកកំណើត​របស់​លោកឳពុក និង​ម្តាយក្មេក ស្ថិតនៅ​ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ។​

​លោកស្នងការ​បាន​មានប្រសាសន៍ ក្នុងពេល​សំណេះសំណាល​ជា​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ថា ដោយសារតែ​ស្រុកទេស​របស់​យើង​ជួប​នូវ​សុខសន្តិភាព ទើប​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​រួមគ្នា​កសាង​អំពើ​បុណ្យ ក៏​សាង​សមិទ្ធផល​នានា នៅក្នុង​វិស័យ​ពុទ្ធចក្រ​បាន​យ៉ាង​សស្រាក់សស្រាំ មិនតែប៉ុណ្ណោះ​នៅតាម​ទី​វត្ត​អារាម​មួយចំនួនធំ ក៏​ជា​ផ្នែក​សំខាន់​មួយ​ផងដែរ ក្នុងការ​ចូលរួម​ជាមួយ​និង​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វី​១៩ នេះ​ផងដែរ ៕ ដោយ​៖​តាកែវ​

 

×