Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែន​អាណិត​! ទោះ​កូន​កើតមក​យ៉ាងនេះ​ក្តី តែ​ទឹក​ម្តាយ​នៅតែ​ស្រឡាញ់​កូន បើ​ទោះ​គេ​ចោទថា​មូលហេតុ​មកពី​ម្តាយ​និង​ឪពុក​គឺជា​…. (​វីដេអូ​)

​ភ្នំពេញ​៖ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាណោចអាធ័ម​ខ្លាំងណាស់ ខណៈដែល​ទារិកា​ម្នាក់​កើតមក​ខូច​ទ្រង់​ទ្រាល​ក្បាល និង​ផ្ទៃមុខ​ទាំងស្រុង ប្រៀបដូចជា​មនុស្ស​ក្រៅ​ភព ដែល​ឃើញ​ហើយ​បាន​ត្រឹម​សែន​អាណិត​ប៉ុណ្ណោះ​។

​បើ​អ្នក​ម្តាយ​វ័យក្មេង​មានមុខមាត់​ស្រស់ស្អាត តែ​មិនគួរណា​ទទួលបាន​កូន​បែបនេះ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mark Mam បាន​ប្រាប់​ឲ្យ​ដឹងថា​៖ កូន​របស់​នាង​មាន​ជំងឺ​ទឹក​ដក់​ក្នុង​ខួរក្បាល តាំងពី​ពេលដែល​គាត់​កកើត​មកម្ល៉េះ ពេទ្យ​ប្រាប់ថា កូន​របស់​នាង​កើតមក​ដឹង​តែ​មិន​រស់​ទេ ប៉ុន្តែ មិន​នឹកស្មាន​នៅមាន​ជីវិត ហើយ​មកទល់ពេលនេះ មាន​អាយុ​ជាង​៧​ខែ​ហើយ​។​

​បើ​ទោះ​កូន​យ៉ាងនេះ​ក្តី តែ​សម្រាប់​ទឹកចិត្ត​ម្តាយ គឺ​នៅតែ​ស្រឡាញ់​កូន ដោយ​មិន​ចង់​ឲ្យ​កូន​បាត់បង់​ទៅវិញ​ឡើយ​។ ហើយ​បើតាម​ឃើញ​ក្នុង​វីដេអូ នាង​ជា​ម្តាយ​បានបង្ហាញ​ស្នាមញញឹម ចំពោះ​កូន​ម្នាក់​ជានិច្ច ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ហើយ​រំជួលចិត្ត​អាណិតអាសូរ​ជាខ្លាំង​។​

​ជុំវិញ​ករណី​មូលហេតុ​ទារិកា​កើតមក​ខូច​ទ្រង់ទ្រាយ​ក្បាល និង​មុខមាត់​នេះ ក៏​អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​ខំ​មិន​ចោទប្រកាន់​បែបនេះ​ថា​៖ «​ច្បាស់​ណាស់​គឺ​សាច់ឈាម​បង្កើត​យកគ្នា ហើយ​មិន​ទៅពិនិត្យ​អេកូ​ឲ្យ​បានច្បាស់លាស់​»​។ ប៉ុន្តែ​ត្រូវបាន​ម្តាយ​វ័យក្មេង​រូបនេះ បាន​ឆ្លើយតប​ទៅវិញ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិនបាន​ពិនិត្យ​អេកូ​ទេ ព្រោះ​គិតថា​កូន​ខ្ញុំ​ពីមុនៗ​មាន​សុខ​ភាពល្អ​ណាស់​»​។ ចុះ​បងប្អូន​ប្រិយមិត្ត​វិញ​យល់ឃើញ​យ៉ាងណាដែរ​?៕ ដោយ​៖ លឹម ហុង​

×