Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់​ក​! ធ្វើ​ផ្លូវ​ឲ្យ​រួច​តែ​ពី​ដៃ ស៊ី​តែ​លុយ លទ្ធផល មេក្រុម​ហ៊ុន​ម៉ៅការ​សាង់សង់​ផ្លូវ​២​នាក់​នៅ​ម៉ាឡេស៊ី ត្រូវ​ចាប់ខ្លួន​

​នាយក​ក្រុមហ៊ុន​សាងសង់​ផ្លូវ​២​នាក់ ដែល​ទទួល​ឲ្យ​នូវ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវ​ចំនួន ១០ ខ្សែ នៅក្នុង​រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ចាប់ខ្លួន ព្រោះ​ចោទប្រកាន់​ធ្វើ​ផ្លូវ​ឲ្យ​រួច​តែ​ពី​ដៃ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ដេ​ល​មានតម្លៃ​ថោក និង​មាន​គុណភាព​អន់​បំផុត ដើម្បី​សាងសង់​ផ្លូវ​ឲ្យ​អាក្រក់​បែបនេះ ព្រោះតែ​សេចក្តី​លោភលន់​កេងចំណេញ​លុយ​មិនចេះ​តិច ពី​គម្រោង​ធ្វើ​ផ្លូវ​តម្លៃ ៨០០ លាន​រីង​ហ្គី​ត (191.754.552 USD)​។​

​កាសែត Harian Metro បាន​រាយការណ៍​ឲ្យ​ដឹងថា ផ្លូវ​ចំនួន​២​ខ្សែ ត្រូវបាន​រកឃើញថា ត្រូវបាន​សាងសង់ឡើង​ដោយមាន​ជ័រកៅស៊ូ​អ៊ុត​មួយ​ស្រទាប់​ប៉ុណ្ណោះ ដែល​គេ​ប៉ាន់​ស្មានថា​មាន​កម្រាស់ ៥ សង់ទីម៉ែត្រ ហើយ​មិនមាន​ក្រួស​និង​ខ្សាច់​បន្ថែម​ទេ ទោះបី​វា​ជា​តម្រូវ​ការដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្យា​ក៏ដោយ​។​

​ដោយសារតែ​ផ្លូវ​ទាំងនេះ បាន​រង​ការ​ខូច​ធ្ងន់ធ្ងរ ដោយសារ​រថយន្ត​ដឹកទំនិញ​ផ្សេងៗ ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញ​ចូលទៅ​ទៅកាន់​ទីក្រុង និង​ជនបទ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ពី​បញ្ហាលំបាក​នេះ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) បាន​ចាត់វិធានការ​ភ្លាមៗ និង​ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​២​នាក់​តែម្តង​។​

​មេក្រុម​ហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ផ្លូវ​ទាំងពីរ ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការសង្ស័យ​ពី​អំពើពុករលួយ ទៅលើ​គម្រោង​កែលម្អ​ផ្លូវ​ទាំង​១០ ដែលមាន​តម្លៃ​ជាង ១៩១​លាន​៧​សែន​ដុល្លារ​អាមេរិក​៕

​ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

×