រដ្ឋាភិបាលក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញា បានទម្លាក់ការប្រកាសអាសន្ន អំពីជំងឺកូវីដ១៩ ពីកម្រិតខ្ពស់បំផុត ខណៈដែលករណីនៅតែបន្តធ្លាក់ចុះដែលជាការបើកផ្លូវ សម្រាប់ការបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពនៅពេលយប់។
ទីក្រុងតូក្យូបានប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់បំផុត នៅខែកក្កដា តាមការស្នើពីក្រុមអ្នកជំនាញ បន្ទាប់ពីមានការកើនឡើងនៃការឆ្លងវីរុសនេះ។
ករណីឆ្លងប្រចាំថ្ងៃរបស់ទីក្រុងតូក្យូបានធ្លាក់ចុះបន្តិចម្តង ៗ ចាប់តាំងពីមានការវាយប្រហារខ្ពស់ប្រមាណ ៤៧២ករណីនៅដើមខែសីហា ជាមួយនឹង២៧៦ករណីឆ្លងថ្មីនៅថ្ងៃព្រហស្បតិ៍។
អភិបាលក្រុងតូក្យូ លោក Yuriko Koike បាននិយាយថា “ទាក់ទងនឹងស្ថានភាពឆ្លងនេះយើងបានបន្ទាបមួយកម្រិតពីពណ៌ក្រហមទៅពណ៌ទឹកក្រូច។ ប៉ុន្តែយើងចាំបាច់ត្រូវប្រយ័ត្នអំពីការកើនឡើងម្តងទៀត” ។
ដោយឡែកនៅថ្នាក់ជាតិវិញ ក្រុមអ្នកជំនាញនឹងកោះប្រជុំនៅថ្ងៃសុក្រនេះ ដើម្បីពិចារណាពីការបន្ធូរបន្ថយការរឹតបន្តឹង លើព្រឹត្តិការណ៍ទ្រង់ទ្រាយធំ។ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាល ក៏នឹងពិចារណាដាក់បញ្ជូលទីក្រុងតូក្យូ ទៅយុទ្ធនាការឧបត្ថម្ភធនទេសចរណ៍ក្នុងស្រុករបស់ខ្លួន ជំរុញការធ្វើដំណើរ បន្ទាប់ពីត្រូវបានដាក់បម្រាមដោយសារទីក្រុងនេះ បានក្លាយជាចំណុចក្តៅបំផុង នៃការចម្លងវីរុសកូវីដ១៩នេះ។
យុទ្ធនាការនេះ ត្រូវបានគេរិះគន់ផងដែរថា ធ្វើឲ្យការសម្របសម្រួលការរីករាលដាលឆ្លងនៃវីរុស១៩នេះ។អភិបាលក្រុងតូក្យូលោក Koike ក៏បាននិយាយផងដែរថា ទីក្រុងតូក្យូនឹងលើកវិធានការ ដោយកាត់បន្ថយម៉ោង សម្រាប់ភោជនីយដ្ឋាននិងខារ៉ាអូខេ ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ដោយសារនិន្នាការធ្លាក់ចុះនៃករណីថ្មីនៃកូវីដ១៩៕
ប្រភព៖ Reuters