Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​រ៉ា​ខា​វ៉ា អគារ​ខុន​ដូរ​បស់​ជប៉ុន​ដំបូង​គេ​នៅ​កម្ពុជា ប្រើ​ទុនវិនិយោគ ៧០​លាន​ដុល្លារ ក្នុងការ​សាងសង់

​ភ្នំពេញ​៖ ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា រ៉េ​ស៊ី​ដេ​ន Arakawa Re sidence មកពី​ប្រទេស​ជប៉ុន​គឺជា​ក្រុមហ៊ុន​ទី​១ នៅ​កម្ពុជា​ដែល​ប្រើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងការ​សាងសង់​អគារ​ខុន​ដូ ដោយ​មិន​ប្រើ​ថវិកា​របស់​អតិថិជន​យកមក​សាងសង់ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា​។​

​អគារ​ខុន​ដូរ អា​រ៉ា​កា​វ៉ា រ៉េ​ស៊ី​ដេ​ន​នេះ Arakawa Residence សាងសង់​នៅលើ​ផ្ទៃដី​ជាង ១,៣ ហិច​តា មាន​សំណង់​អគារ​សរុប​ចំនួន​១៦ និង​មាន​កម្ពស់​២១​ជាន់​ស្មើៗ​គ្នា​។ ដំណាក់កាល​ទី​១ មាន​ចំនួន​១០​អគារ​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែធ្នូ​ខាងមុខនេះ ហើយ​ដំណាក់កាល​ទី​២ ដែលមាន​ចំនួន​៦​អគារ នឹង​សាងសង់​រួច​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២២​។

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Resi dence) មាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ​៧០ លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពល រដ្ឋ​ខ្មែរ​ដែលមាន​ចំណូល​ទាប​និង​មធ្យម ហើយ​មានបំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ​នៅ​កណ្តាល ក្រុងភ្នំពេញ​។

​សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា លំនៅឋាន​បែប​ខុន​ដូ​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា ទោះបីជា​ពួកគាត់​មាន​ចំណូល​ទាប និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​លំនៅឋាន​ខុន​ដូ របស់​អា​រ៉ា​ខា​វ៉ា​បាន និង​បានទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្មសិទ្ធិ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូរ​ទំនើប កណ្តាល​ទីក្រុង​ភ្នំពេញ​។

​លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បានបញ្ជាក់​ទៀតថា​-​បញ្ហា​ជំងឺ កូ​វីត​១៩​បានផ្តល់​វិបាក​ទូទាំង​ពិភពលោក ហើយ​កម្ពុជា​ក៏​រង​ផលប៉ះពាល់​លើ​បញ្ហា​នេះដែរ​។​ប៉ុន្តែ​បញ្ហា​កូ​វីត​១៩​មិនបាន​បង្អាក់​ដល់​ដំណើរ​ការងារ សាង់សង់​អគារ​លំនៅឋាន របស់​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ឡើយ ផ្ទុយទៅវិញ​ក្រុមហ៊ុន​កាន់តែ​ព​ន្លឿ​ន​ការ សាងសង់​ដោយ​ផ្តល់​ការងារ​រ​ដល់​បុគ្គលិក និង​កម្មករ​កម្ពុជា​ធ្វើ​ចំនួន​ជាង​២០០០​នាក់​។​

​ដោយឡែក លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា “​យើង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកប ដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅក្នុង​អគារ​រួម និង​ការថែទាំ​រួម​” ។ លោក បាន​បន្ថែមថា អតិថិជន​ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ “​តកូនតចៅ​” ៕
​ដោយ​៖CEN​

×