Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក គឹម សន្តិភាព អំពាវនាវ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ ចូលរួម​គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​រក្សា​អនាម័យ​ឲ្យ​បានល្អ ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

​ស្វាយរៀង​៖ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ពិធី​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​ស្វាយជ្រំ ខេត្តស្វាយរៀង លោក គឹម សន្តិភាព ក៏បាន​អំពាវនាវ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់គ្នា ចូលរួម​គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​រក្សា​អនាម័យ​ឲ្យ​បានល្អ រួម​ជាមួយនឹង​វិធានការ​នានា ដែល​បានកំណត់​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​បង្ការ​និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ អមដំណើរ​ដោយ​លោក ខាំ សុ​ផា​រី ព្ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ឌិន ស៊ី​វុទ្ធី ប្រធាន​សាលាដំបូង​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​កាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​ស្វាយជ្រំ ស្ថិត​ក្នុងស្រុក​ស្វាយជ្រំ ខ​ខេត្តស្វាយរៀង​។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោកស្រី ជា ចៅក្រម​អម​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង លោក​ប្រធាន​លេខាធិការដ្ឋាន សាលាដំបូង​ខេត្ត និង​ម​និង​មន្ត្រី​ជាច្រើន​អ្នក​ទៀត បាន​បូជា​ទៀនធូប​ផា្ក​ភ្ញី​ចំពោះ​ព្រះ​រតនត្រៃ សមាទានសីល ធ្វើ​កិច្ច​នមស្ការ​ប​ង្សុ​កុល​ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ ផ្លែឈើ​ជាច្រើន​មុខ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផល្លា​អានិសង្ស ជូន​ទៅដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្ដាន ។

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​។​

​ជាមួយគ្នានេះដែរ លោក គឹម សន្តិភាព ក៏បាន​អំពាវនាវ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់គ្នា ចូលរួម​គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​រក្សា​អនាម័យ​ឲ្យ​បានល្អ រួម​ជាមួយនឹង​វិធានការ​នានា ដែល​បានកំណត់​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​បង្ការ​និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈពេលដែល​ពិភពលោក កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​៕ ដោយ​៖​វ៉ៃ​កូ​

×