Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន អំពាវនាវ​ប្រជាជន បន្ត​រក្សា​ការពារ​សន្តិភាព​ឲ្យ​បានល្អ​

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​ប្រជាជន​ក្នុង​ស្ទោង ឲ្យ​បន្ត​ថែរក្សា​ការពារ​សន្តិភាព ឲ្យ​បាន ព្រោះ​មានតែ​សន្តិភាព​មួយគត់ ដែល​នាំ​សេចក្ដីសុខសាន្ត និង​មានឱកាស​គ្រាប់​គ្រាន់​សម្រាប់​អភិវឌ្ឍន៍​ប្រទេស ការគោរព​ប្រតិបត្តិ​ធ្វើបុណ្យ​ទាន​តាម​បំណងប្រាថ្នា តាម​កម្លាំង​សទ្ធា​រៀងៗ​ខ្លួន​។ នេះ​ជាការ​ថ្លែង​របស់​ឯកឧត្ដម ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​។​

​ឯកឧត្ដម ជា ចាន់តូ ថ្លែង​ដូចនេះ​នៅ​ថ្ងៃទី​១១​កញ្ញា ក្នុងឱកាស​ដែល​ឯកឧត្ដម និង​លោកជំទាវ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៩ ជាមួយ​ប្រជាពលរដ្ឋ​និង​ប្រជា​ពុទ្ធបរិស័ទ នៅ​វត្ត​ក្រសាំង​តេន ហៅ​វត្ត​ល្វា នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​ជា ចាន់តូ បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ប្រជាជន ក៏​ដូច​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​នៅតែ​បន្ត​គាំទ្រ និង​ចូលរួម​ការពារ​សុខសន្តិភាព ដែលជា​នយោបាយ​ឈ្នះ​ឈ្នះ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ពិសេស​គោលនយោបាយ​ដឹកនាំ​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

ឯកឧត្ដម​ជា ចាន់តូ បាន​បន្តទៀតថា ៖ «​ពេលណា​ប្រទេសជាតិ​មាន​សន្តិភាព​ហើយ ប្រជាជន​និង​ប្រទេសជាតិ ទទួលបាន​សេចក្ដីសុខ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​នេះ ជា​ដែល​មនុស្ស​គ្រប់រូប​ប៉ងប្រាថ្នា ព្រោះ​ជា​ទ្រព្យ​ដ៏​ពិសិដ្ឋ​តែមួយ និង​មានតម្លៃ​បំផុត​ក្នុង​ការឈាន​ទៅធ្វើ​ឲ្យ​សម្រេច​រាល់​កិច្ចការ​ធំ​តូច ឲ្យ​ទទួលជោគជ័យ​បាន​»​។

​ជាក់ស្ដែង​រាល់​សមិទ្ធផល ដែលមាន​ដូច​ពេលនេះ បានមកពី​សន្តិភាព និង​នាំ​ឲ្យ​ប្រទេសជាតិ ក៏​ទទួលបាន​អ​ភ​វឌ្ឍន៍​លើក​គ្រប់​វិស័យ​បានដែរ ក្នុងនោះ​រួមទាំង​វិស័យ​ព្រះពុទ្ធ​សាស​ផងដែរ​។ ដូចនេះ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បន្ត​ថែរក្សា​សុខសន្តិភាព និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុន សែន បន្តទៀត​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្ដម ជា ចាន់តូ និង​លោកជំទាវ ព្រមទាំង​សហការី​បាន​ប្រគេន​ទេយ្យវត្ថុ គ្រឿង​បរិក្ខារ​និង​បច្ច័យ​មួយចំនួន​វេរ​ប្រគេន​ដល់​ព្រះសង្ឃ សម្រាប់​ចាត់​ចែ​ក្នុងឱកាស​នៃ​ពិធី​កាន់បិណ្ឌ និង​ថ្ងៃ​ឆ្លងបុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ផងដែ​។ ហើយ​តាមរយៈ​បុណ្យ​កុសល​ក្នុងឱកាស​នេះដែរ ឯកឧត្តម ជា ចាន់តូ និង​លោកជំទាវ បាន​បួងសួង​ឧទ្ទិស មនុញ្ញផល​ទាំងនេះ ជូន​ចំពោះ មាតា បិតា ជីដូន​ជីតា ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ សូម​ឲ្យ​បាន​ទៅកាន់​សុគតិភព ។
​ជាពិសេស​ជូន​ចំពោះ​ដួង​វិ​ញ្ញា​ក្ខ​ន្ខ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម វីរ​យុទ្ធជន យុទ្ធ​នារី ដែល​ស្នេហា​ជាតិ ដែល​បាន​បូជា​អាយុជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង ក៏​សូម​ឧទ្ទិស​ជូន​ដល់​វិញាណក្ខន្ធ ប្រជា​ជាន​កម្ពុជា​ស្លូតត្រង់ ដែល​ស្លាប់​ក្នុង​បរប​ប្រល័យពូជសាសន៍ ប៉ុល ពត នោះ ផងដែរ ៕
​ដោយ​៖CEN​

×