Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សិង្ហ​បុរី​និង​ជប៉ុន​ដាក់​ឲ្យ​ប្រើប្រាស់​“ ផ្លូវ​បៃតង​” សម្រាប់​អ្នកជំនួញ​ក្នុងការ​ធ្វើដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៨ ខែកញ្ញា​

​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​និង​ជប៉ុន​កាលពី​ថ្ងៃទី​១១ បានដាក់​ឲ្យ​ដំណើរការ ផ្លូវ​បៃតង​ទៅវិញទៅមក ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​សំខាន់ៗ និង​ការធ្វើដំណើរ​របស់​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ ដែល​ច្រក​ផ្លូវ​បៃតង​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​១៨​ខែកញ្ញា​នេះ​។ នេះ​យោងតាម​សេចក្តី​ថ្លែង​ការ​នៃ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ​។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា នេះ​គឺជា​ក្របខ័ណ្ឌ​ដំបូងបង្អស់​ដែល​ប្រទេស​ជប៉ុន នឹង​អនុវត្ត​ជាមួយ​ប្រទេសមួយ​ផ្សេងទៀត ដើម្បី​ស្តារ​ការតភ្ជាប់​និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​និង​សិង្ហ​បុរី​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា​៖“ ច្រក​ផ្លូវ​ពាណិជ្ជកម្ម​នឹង​អនុញ្ញាត​ឱ្យមាន​សុវត្ថិភាព​ឡើងវិញ នៃ​ការធ្វើដំណើរ​ឆ្លងដែន និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយនឹង​ការការពារ​សុខភាព​សាធារណៈ​ជា​ចាំបាច់​” ។​
​ការការពារ​សុវត្ថិភាព​ទាំងនេះ រួមមាន​ការធ្វើ​តេស្ត​មុនពេល​ចេញដំណើរ និង​ក្រោយ​ការមកដល់ ក៏ដូចជា​តម្រូវ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ការគ្រប់គ្រង​កាលវិភាគ នៃ​ការធ្វើដំណើរ​ក្នុង​រយៈពេល ១៤ ថ្ងៃ​ដំបូង នៅក្នុង​ប្រទេស​ដែល​ទទួល​អ្នកដំណើរ​។​
​ព័ត៌មាន​លម្អិត​អំពី​ប្រតិបត្តិការ​រួមមាន​តម្រូវការ លិខិតបញ្ជាក់​សុខភាព​និង​ដំណើរការ ដាក់​ពាក្យសុំ​នឹងត្រូវ​បាន​ផ្សព្វផ្សាយ នៅលើ​គេហទំព័រ​សុវត្ថិភាព និង​គេហទំព័រ​ក្រសួងការបរទេស​ជប៉ុន នៅ​ថ្ងៃទី ១៨ ខែកញ្ញា​។​

​ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​លោក Motegi Toshimitsu រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ទៅកាន់​ប្រទេស​សិង្ហ​បុរី កាលពី​ខែ​មុន ជា​កន្លែង​ដែល​លោក​បាន​អំពាវនាវ​ឲ្យ​មានការ​អនុវត្ត​ផ្លូវ​បៃតង ក្នុងពេល​ដែរ​លោក​ទទួល​អាហារ​ថ្ងៃត្រង់ ដោយ​ស្វាគមន៍​ដោយ​លោក Vivian Balakrishnan និង​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong នៅឯ Istana ប្រទេស​សិង្ហ​បុរី​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ ដែល​ចេញ​ដោយ​ក្រសួងការបរទេស បាន​និយាយថា ពួកគេ​បាន​ឯកភាព​លើ​“ ចំណុច​សំខាន់ៗ​” នៃ​ផ្លូវជំនួញ​សម្រាប់​អ្នកធ្វើដំណើរ​អាជីវកម្ម​រយៈពេល​ខ្លី​។​
​ប្រទេស​ទាំងពីរ​ស្វាគមន៍​ក្នុងការ​ចរចា​ជា​បន្ត​ស្តីពី​ការបង្កើត​“ បទដ្ឋាន​ស្នាក់នៅ​ពិសេស​” នៅ​ដើមខែ​កញ្ញា ដែល​នឹង​ផ្តល់​“ កូតា​ពិសេស​នៃ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ដោយ​អ្នកជំនួញ (​អ្នក​កាន់​ប័ណ្ណ​ការងារ​)៕
​ដោយ​៖CEN​

×