ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ បានប្រកាសចាប់ផ្តើមប្រត្តិបត្តការហោះហើរឡើងវិញរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។
កិច្ចប្រត្តិបត្តិការឡើងវិញនេះ គឺស្របទៅនឹងសំណូមពររបស់ភ្ញៀវទេសចរផ្ទៃក្នងយើង ដែលកំពុងមាននិន្នាការកើនឡើងសព្វថ្ងៃ ក្នុងបរិបទដែលកម្ពុជា យើងមានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផ្ទៃក្នុងបានល្អ។
ក្រសួងទេសចរណ៍សង្ឃឹមថា ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរនឹងពិចារណាអំពីការបើកប្រតិបត្តិការហោះហើរ ឡើងវិញ រវាងភ្នំពេញ និងក្រុងព្រះសីហនុផងដែរ ក្នុងពេលដែលសព្វថ្ងៃនេះ ចរាចរណ៍តាមផ្លូវគោកកាន់តែតូចចង្អៀតដោយសារចំនួនរថយន្ត ឭកាន់តែច្រើន ហើយដែលនេះក៏ ជាសំណូមពររបស់ទេសចរផ្ទៃក្នុង ប្រតិបត្តិករទេសចរណ៍ និងអ្នកវិនិយោគផងដែរ៕
ដោយ៖CEN