មនុស្ស ២៩៤ នាក់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍ (១២ កញ្ញា) ចំពោះការបំពានបទបញ្ជា នៃការគ្រប់គ្រងការធ្វើបម្លាស់ទីនៃការងើបឡើងវិញនៃជំងឺកូវីដ១៩ នៅប្រទេសម៉ាឡេស៊ី។ ពួកគេស្ថិតក្នុងចំណោមមនុស្ស ៥១២ នាក់ដែលត្រូវបានចាប់ខ្លួនពីបទល្មើសផ្សេងៗ។
ប៉ូលិសបាននិយាយថា មនុស្សសរុបចំនួន ១០៣ នាក់ត្រូវបានគេរកឃើញថា បានរៀបចំសកម្មភាពជាមួយហ្វូងមនុស្សយ៉ាងច្រើន។ មនុស្ស ៥៦ នាក់ត្រូវបានចាប់ខ្លួនពីបទចូលរួមក្នុងពិធីជប់លៀងឯកជន ៣២ នាក់ មិនបានផ្តល់ឯកសារចូលក្នុងទីតាំងនិង ១៤ នាក់ត្រូវបានចាប់ខ្លួនពីបទមិនបានពាក់ម៉ាសមុខ។
មានបទល្មើសចំនួនប្រាំបីទាក់ទងទៅនឹងកន្លែងប្រតិបត្តិការ ដែលហួសពីម៉ោងអនុញ្ញាត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ លោកទេសរដ្ឋមន្ត្រី Ismail Sabri Yaacob បានមានប្រសាសន៍ថា អ្នកដែលត្រូវបានឃុំខ្លួនសរុបទាំងអស់មានចំនួន ៤៥២ នាក់ ខណៈដែលជនល្មើស ៥៩ នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួន ហើយម្នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ” ។
ប្រទេសម៉ាឡេស៊ី បានរាយការណ៍ករណីនៃវីរុសកូវីដ១៩ថ្មីមានចំនួន ៤៧ ករណី កាលពីថ្ងៃអាទិត្យ ក្នុងនោះមានការចម្លងក្នុងសហគមន៍មានចំនួន ៤៥ និងការនាំចូលពីបរទេសចំនួន ២ករណី ។ ចំនួននេះនាំឱ្យមានចំនួនសរុបពី ១៩ ករណីដល់ ៩.៩១៥ ករណីនិងចំនួន ៥៩១ ករណីកំពុងព្យាបាល៕
ដោយ៖CEN