នាយកដ្ឋានផែនការនិងស្ថាបត្យកម្មទីក្រុងហូជីមិញ កំពុងរៀបចំផែនការបង្វែរឧទ្យានឧស្សាហកម្មជាច្រើន និងសួនឧស្សាហកម្មនាំចេញទៅជាសួនឧទ្យានឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
ឧទ្យានឧស្សាហកម្មបច្ចេកវិទ្យាទំនើប នឹងប្រើបច្ចេកវិទ្យាទំនើបដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្ម រូបូត software design និងបច្ចេកវិទ្យាទំនើបៗដទៃទៀត។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម របស់ទីក្រុងហូជីមិញ សម្រាប់ឆ្នាំ ២០២០-២០៤៥។ ខណៈវាជាផ្នែកមួយនៃការរៀបចំធ្វើផែនការដីធ្លីអាទិភាព នឹងត្រូវបានផ្តល់ដល់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់៕
ប្រភព៖ VNN
ដោយ៖CEN