Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Alibaba កំពុង​ពិភាក្សា​បោះទុន​វិនិយោគ​ទឹកប្រាក់​ចំនួន ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅក្នុង​ក្រុមហ៊ុន Grab

​សារព័ត៌មាន Bloomberg បាន​រាយការណ៍​កាលពី​ថ្ងៃទី ១៤ ខែកញ្ញា ថា​ក្រុមហ៊ុន Alibaba កំពុង​ពិភាក្សា​វិនិយោគ​ទឹកប្រាក់​ចំនួន ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅឱ្យ​ក្រុមហ៊ុន Grab ដែលជា​ក្រុមហ៊ុន ហៅ​តាក់ស៊ី​នៅលើ​ប្រព័ន្ធ​ទូរស័ព្ទដៃ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។​

​ក្រុមហ៊ុន​យក្ស​អេឡិចត្រូនិក​ចិន​ដែលជា​វិនិយោគិន​តែមួយគត់​មួយ​នេះ នឹង​ចំណាយ​ទុន​មួយចំណែក នៃ​មូលនិធិ​របស់ខ្លួន​ដើម្បី​ទិញ​ភាគហ៊ុន​Grab​មួយចំនួន ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន Uber Technologies Inc ។ កិច្ចព្រមព្រៀង​នេះ​អាច​តំណាងឱ្យ​ការបណ្តាក់ទុន​ដ៏​ធំ​បំផុត​មួយ​របស់​ក្រុមហ៊ុន Alibaba នៅ​អាស៊ីអាគ្នេយ៍​ចាប់តាំងពី​ការវិនិយោគ​លើកដំបូង​នៅ Lazada ក្នុង​ឆ្នាំ ២០១៦​។​

​ទុន​ប្រមាណ មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​១៤ ពាន់​លាន​ដុល្លារ​អាមេរិក បាន​ចោទ​ជា សំណួរ​កាន់តែ​ច្រើនឡើង ៗ អំពី​សមត្ថភាព​របស់​ក្រុមហ៊ុន ក្នុងការ​រក្សា​នូវ​តម្លៃ​ដ៏​ខ្ពស់​របស់​វា​ឬក៏​យ៉ាងណា
​ខណៈ​ខ្លួន​កំពុង​រង​ផលប៉ះពាល់ ពី​ជំងឺ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។

​នាយក​ប្រតិបត្តិ​លោក Anthony Tan បាន​និយាយថា ក្រុមហ៊ុន​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ដ៏​ធំ​បំផុត​របស់ខ្លួន ខណៈដែល​សហ​ស្ថាបនិក Tan Hooi Ling បាន​ព្រមាន​កាលពី​ខែឧសភា​អំពី​“ រដូវរងារ​ដ៏​វែង​មួយ​” ។ វិនិយោគិន​ដែលមាន​ស្រាប់​ក៏មាន​ការខកចិត្ត ចំពោះ​អ្វីដែល​ពួកគេ​មើលឃើញថា ជាការ​ប្រកួតប្រជែង​បំផ្លាញ​តម្លៃ​ជាមួយ​គូប្រជែង​ក្នុង​តំបន់​របស់ Grab គឺ Gojek៕
​ប្រភព​៖ Bloomberg
​ដោយ​៖CEN


×