ភ្នំពេញ៖ ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងផ្លាស់ប្តូរមុខមាត់អាងស្តុកទឹកបណ្តោះអាសន្នដែលធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ស្រោចស្រពទីលានវាយកូនហ្គោល ឱ្យប្រែក្លាយមុខមាត់ទៅជាឧទ្យានធម្មជាតិ Central Park ពណ៌បៃតងធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលនឹងផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ព្រមទាំងមានដើមឈើធំៗ ភាពបៃតង និងភាពស្រស់ស្រាយនៃធម្មជាតិ ពេញ៣៦៥ថ្ងៃ។
ឧទ្យាន Central Park នៃគម្រោង Chip Mong Grand Phnom Penh ជាលំហបៃតងដែលនឹងនៅស្ថិតស្ថេរជាដ៏រាបដើម្បីបម្រើប្រយោជន៍រួមនៃសហគមន៍អ្នកដែលរស់នៅក្នុង និងនៅជុំវិញគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី។
ឧទ្យាននេះនឹងមានផ្តល់ដល់សហគមន៍នូវទីកន្លែងដ៏ប្រពៃ សម្រាប់ការលំហែកម្សាន្តលក្ខណៈគ្រួសារ ទីធ្លារត់លេងសម្រាប់កុមារ ហើយក៏ជាកន្លែងហាត់ប្រាណដ៏សម្បួរបែប និងលេងកីឡាសម្រាប់មនុស្សប្រុសស្រី ចាស់ក្មេង ប្រកបដោយសុវត្ថិភាព និងផាសុកភាព ជាលក្ខណៈបុគ្គល និងជាលក្ខណៈក្រុម។
ជាងនេះទៅទៀត ឧទ្យាន Central Park មានវាលស្មៅពណ៌បៃតងដែលគ្រប់ដណ្តប់លើផ្ទៃដីដ៏ធំ រួមជាមួយដើមឈើធំៗ ដែលជាម្លប់ដ៏ត្រឈឹង ត្រឈៃដែលអាចអនុញ្ញាតឲ្យអ្នករស់នៅក្នុង សហគមន៍ អាចសម្រាកលំហែកាយ រំសាយអារម្មណ៍ និងអាចកម្សាន្តបែបពិកនិចបាន ប្រកបដោយភាពស្ងប់ស្ងាត់ ស្រស់ស្រាយ និងឯកជន។
គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី បានប្រកាសលក់ជាផ្លូវការកាលពីថ្ងៃទី ៣ខែកក្កដា ឆ្នាំ២០២០ ប្រកប ដោយភាពជោគជ័យ និងទទួលបានគាំទ្រពីអតិថិជនយ៉ាងសន្ធឹកសន្ធាប់។
ក្នុងថ្ងៃប្រកាសលក់ជាផ្លូវការនេះ ហ្គ្រេន ភ្នំពេញ ស៊ីធី បានបង្ហាញជាផ្លូវការវីឡាម៉ូតថ្មី និងប្លង់មេ ជាសាធារណៈដែលមានការផ្លាស់ប្តូរអាងស្តុកទឹកបណ្តោះអាសន្នសម្រាប់ស្រោចស្រពទីលានវាយកូនហ្គោលទៅជាឧទ្យាន Central Park ដ៏ធំ។
ហ្គ្រេន ភ្នំពេញ ស៊ីធី គឺជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ដែលច្របាច់បញ្ចូលគ្នានៃគម្រោងលំនៅឋានសម័យទំនើប ដែលផ្ដល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈគំនិតស្ថាបត្យកម្មបែបទំនើប និងទាន់សម័យ ដែលផ្សារភ្ជាប់គ្រប់លំនៅឋានទាំងអស់ទៅនឹងពន្លឺព្រះអាទិត្យ តំណក់ទឹកភ្លៀង វាលលំហរពោរពេញដោយខ្យល់អាកាសបរិសុទ្ធ ភាពបៃតង និងភាពស្រស់ស្រាយ ជាពិសេសឧទ្យាន Central Park និងទីលានវាយកូនហ្គោលលើផ្ទៃដីជាង៧០ហិកតា ដ៏ធំជាងគេតែមួយគត់ និងដំបូងគេបំផុតក្នុងរាជធានីភ្នំពេញ៕
ដោយ៖CEN