ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងរវាងរថយន្តកុងតឺន័រ ជាមួយរថយន្តប្រភេទដឹកអ្នកដំណើរចំនួន២គ្រឿង តែសំណាងល្អពុំមានអ្នករងគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៧និង៤០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតនៅក្នុងភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្តកុងតឺន័រ និងបង្គោលភ្លើង ហើយនិងរថយន្តតូច ២ គ្រឿង ក្នុងទិសដៅស្របគ្នាពីកើតទៅលិច។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មានរថយន្តមួយគ្រឿងម៉ាកHINOពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3E-5295 បើកបរដោយឈ្មោះ ឈួន ឈុំ ភេទប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅក្នុងភូមិខ្វាន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (គ្មានរបួស) លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានទៅបុកបង្គោលភ្លើងមួយដើម បណ្តាលអោយបាក់ដួលទៅលើថ្នល់ រួចទៅបុករថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងបាវិតម៉ាក FORD RANGER ព៌ណស ពាក់ផ្លាកលេខ នគរបាល 2-3783 បើកបរដោយឈ្មោះ យ៉ាន់ ខេមរ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង (គ្មានរបួស) និងអ្នករួមដំណើរចំនួន ៣នាក់ : ទី១. ឈ្មោះ អ៊ូ ស៊ីថា ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរប៉ូលីស រស់នៅក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង (រងរបួសស្រាល) ។ ទី២. ឈ្មោះ ម៉ែន សុគន្ធ ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរប៉ូលីស រស់នៅក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង (រងរបួសស្រាល)។ ទី៣.ឈ្មោះ គឹម ប៉ូឡូ ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកសារព័ត៌មានសម្លេងក្មេងសច្ចៈ មានទីលំនៅភូមិជៀឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង(រងរបួសស្រាល)ហើយបន្ទាប់មកបានទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកTRITON ព៌ណខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2J-3259 បើកបរដោយឈ្មោះ ឥន វណ្នី ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរប៉ូលីស រស់នៅក្នុងភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង (គ្មានរបួស) និងអ្នករួមដំណើរចំនួន ៥ នាក់ ទី១. ឈ្មោះ គឹម សាវ៉េត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅក្នុងភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង (របួសស្រាល)។ ទី២. ឈ្មោះ ចិន ទំព័រ ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា (រងរបួសស្រាល) ។ ទី៣. ឈ្មោះ ផាត ចំណាប់ ភេទប្រុស អាយុ ១ ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា (របួសធ្ងន់)។ ទី៤. ឈ្មោះ នេត សាលាប ភេទស្រី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា (រងរបួសស្រាល)។ ទី៥. ឈ្មោះ នេត សាលុយ ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង (រងរបួសស្រាល)។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជីភូ និង មន្ទីរពេទ្យខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថា មូលហេតុ អ្នកបើកបររថយន្តកុងតឺន័របើកបរក្នុងស្ថានភាពស្រវឹង ០,៨៤ mg/l ។ មធ្យោបាយរថយន្តកុងតឺន័រខូចធ្ងន់ផ្នែកខាងមុខ រថយន្តFORD និង រថយន្តTRITON ខូចធ្ងន់ផ្នែកខាងក្រោយ បច្ចុប្បន្នអ្នកបើកបររួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្ត៕ដោយ៖ វ៉ៃកូ