ក្រចេះ៖ នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣ទៀបភ្លឺ មានករណីចោរលួចកាត់ជញ្ជាំងផ្ទះទាញគន្លឹះទ្វារ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារ ស្ថិតក្នុងភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
សម្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានចោរលួចគាស់យកសម្ភារមួយចំនួនរួមមាន ទូរស័ព្ទម៉ាក អូរប៉ូ ចំនួន២គ្រឿង
ប្រាក់ដុល្លារចំនួនជាងមួយពាន់ដុល្លារ(១០០០$) ប្រាក់រៀលជាងពីរលានរៀល(.២០០០.០០០រៀល) ភេសជ្ជៈខារ៉ាបាវចំនួន២កេស។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបើកការស្រាវជ្រាវ ឈានដល់ការបង្ក្រាបឃាត់បានជនសង្ស័យចំនួន២នាក់ រថយន្តចំនួន១គ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB 0357។
ជនសង្ស័យទាំងពីរមានឈ្មោះ ហ៊ឹម ហ៊ាប ភេទប្រុសអាយុ៣៦ឆ្នាំទីលំនៅបច្ចុប្បន្នភូមិក្រញ៉ូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឈ្មោះ សេង ថាវី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យទាំងពីរនាក់ និងរថយន្តមួយគ្រឿង ដែលជាមធ្យោបាយ កំពុងយកទៅសាកសួរ នៅអធិការដ្ឋានស្រុកព្រែកប្រសព្វ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សុខុម