ភ្នំពេញ÷ជនដៃដល់ម្នាក់បានទាញកាំភ្លើងមកបាញ់បុរសម្នាក់ ដែលជាជាងកាត់សក់មួយគ្រាប់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង 10យប់ ថ្ងៃសៅរ៍ទី ២៦ ខែកញ្ញាឆ្នាំ ២០២០ តាមបណ្ដោយផ្លូវ ២៩ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីស្ត្រីម្នាក់ជាមីងរបស់ជនរងគ្រោះ នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ប្តីប្រពន្ធរួមទាំងមានកូន៤ នាក់បានមកជួលផ្ទះប្រកបមុខរបរកាត់សក់ ជិត ២០ ឆ្នាំមកហើយចំណែកឯជនដៃដល់ទើបតែមកជួលផ្ទះលក់អីវ៉ាន់ទើបបានតែ៣ខែទេ មិនដឹងថាមានគំនុំគំគួនអីពីណាមកនោះទេ រីឯជនរងគ្រោះគាត់ស្លូតណាស់មិនដែលបង្កជម្លោះជាមួយអ្នកណាដែរ ស្រាប់តែនៅម៉ោង១០ និង ៣០ នាទីជនរងគ្រោះបានប្រមូលសម្ភារ និងអូសម៉ូតូចូល ស្រាប់តែលិចមុខជនដៃដល់ មកប្រតាយប្រតប់នៅមុខផ្ទះកាត់សក់រួចបានដកកាំភ្លើងបាញ់មួយគ្រាប់ចំបំពង់ក បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ចំណែកឯជនដៃដល់រត់គេចខ្លួនបាត់ស្រមោល ។
សពមានឈ្មោះ សុខគេនភេទប្រុសអាយុ ៣៣ ឆ្នាំមានមុខរបរជាងកាត់សក់មានប្រពន្ធនិងកូន៤ នាក់ មានស្រុកកំណើតនៅភូមិកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
បច្ចុប្បន្ន ជួលផ្ទះនៅផ្លូវ ២៩១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ ។ ចំណែកជនដៃដល់ឈ្មោះ លី ថារិយ ជាមន្រ្តីនគរបាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ និងធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើ រួចបានរាយការណ៍ទៅផ្នែកជំនាញកោសល្យវិច័យចុះមកពិនិត្យ ក្រោយពីជំនាញផ្នែកកោសល្យវិច័យ បានពិនិត្យទៅលើសាកសពរួចបានប្រាប់ថា ជនរងគ្រោះស្លាប់ដោយជនសង្ស័យបាញ់១គ្រាប់ ចំដើមទ្រូងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចនិងធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ៖ សា មេត