អ្នកមកលេងទីក្រុងបាងកក ប្រទេសថៃ ជាញឹកញាប់ នោះប្រហែលជាធ្លាប់បានឮហើយ ពីអ្នកលក់ទឹកផ្លែឈើដ៏ស្រស់ស្ងាត និងល្បីទាក់ទាញការចាប់អារម្មណ៍ខ្លាំង ខណៈតូបរបស់នាងមានទីតាំងនៅក្នុងផ្សាររាត្រី Jodd Fairs Night Market។
ត្រូវបានគេដាក់ឈ្មោះថាជា “ស្ត្រីទឹកផ្លែឈើដ៏ស្រស់ស្អាតបំផុត” ម្ចាស់តូបរួបនេះ បានចាប់ផ្តើមល្បីនៅឆ្នាំ ២០២២ ដោយមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ញៀវទេសចរ ដែលបានធ្វើដំណើរទៅ Jodd Fairs ដោយចង់ឃើញរូបផ្ទាល់ថា តើស្រស់ស្អាតប៉ុណ្ណាទៅ ព្រោះឃើញតែរូបល្បីតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាមរបាយការណ៍ ស្រីស្អាតរូបនវត្រូវជួលអង្គរក្ស ដែលពេលខ្លះឈរជើងនៅតូប ដើម្បីការពារនាង ពីអ្នកគាំទ្រដ៏ក្លៀវក្លា ដោយសារតែប្រជាប្រិយភាពដ៏លើសលប់របស់នាង។
ទោះជាយ៉ាងណាក៏ដោយ ស្រីស្អាតលក់ទឹកផ្លែឈើដែលត្រូវបានគេស្គាល់ផងដែរមានរហស្សនាមថា “Watermelon Lady” ថ្មីៗនេះបានទទួលរងការរិះគន់ ចំពោះ “អាកប្បកិរិយាមិនល្អ” និង “មិនរួសរាយរាក់ទាក់” របស់នាង ចំពោះអ្នកដើរផ្សាររាត្រី។
យោងតាមការខឹងសម្បាររបស់អ្នកលេងអ៊ីនធឺណេតមួយចំនួន ស្ត្រីទឹកផ្លែឈើរូបនេះ គឺលែងអនុញ្ញាតឱ្យអតិថិជនដែលមិនចំណាយប្រាក់ទិញ បានថតរូបជាមួយនាងទៀតឡើយ។ អ្នកដែលចង់ធ្វើដូច្នេះ គឺតម្រូវឱ្យដកប្រាក់យ៉ាងតិច ១៥០ បាត សម្រាប់ទឹកមួយកែវ មុននឹងសុំថតរូប។
គេថានាងនឹងបង្វែរទៅរកអ្នកដែលមិនមែនជាអតិថិជន ប្រសិនបើនាងប្រទះឃើញពួកគេព្យាយាមលួចថតរូបនាង។ ក្នុងករណីខ្លះ ពួកគេក៏នឹងត្រូវបានអង្គរក្សរបស់នាងដេញចេញទៀតផង។
តែជាមួយទង្វើដ៏អំនួតនេះ ជាលទ្ធផល ត្រូវបានមនុស្សជាច្រើនបានឲ្យដឹងថា អាជីវកម្មរបស់តូបនេះ លែងមានភាពអ៊ូអរដូចកាលពីមុនទៀតហើយ ដោយគ្រាន់តែមានអតិថិជនមួយពីរប៉ុណ្ណោះ។
អ្នកនិយមលេងអ៊ីនធឺណេត បានបញ្ចេញមតិថា តម្លៃភេសជ្ជៈរបស់នាង ទោះបីជារំពឹងសម្រាប់តូបល្បីតាមអ៊ីនធឺណិតក៏ដោយ ប៉ុន្តែគឺ “ថ្លៃណាស់” បើធៀបនឹងតូបផ្សេងទៀត ដែលមិនសូវពេញនិយម។ លើសពីនេះ មនុស្សជាច្រើន ដែលទៅលេងបាងកក ក៏បានបញ្ចេញឲ្យដឹងថា ស្រីស្អាតដ៏ខ្មីតរូបនេះ លក់កោរភ្ញៀវទេសចរ ១កែវ ៤០០ បាត ខណៈជនជាតិខ្លួនឯង លក់ក្នុងតម្លៃថោកៗ ហើយថា ទឹកផ្លែឈើ អត់ឆ្ងាញ់ ហើយថ្លៃដូចមាស តែចរឹកខ្មីតសម្បើមហ្មង, លទ្ធផលខ្មើតពេក ផ្តាច់ឆ្នាំងបាយខ្លួនឯង ឲ្យសមមុខ….៕