ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយការទទួលខុសត្រូវ ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ

ញូវយ៉ក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ថ្លែងក្នុងកិច្ចពិភាក្សាចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពី “ការដោះស្រាយជម្លោះក្នុងយុគសម័យនៃការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស” ឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត និងជាភារធារីស្តីទី នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់អំពីការធានាឱ្យបាននូវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយការទទួលខុសត្រូវ និងប្រើប្រាស់សក្តានុពលបច្ចេកវិទ្យាទាំងនេះសម្រាប់គាំទ្រដល់កិច្ចសន្ទនាការទូត និងដំណោះស្រាយនយោបាយ។

ជាមួយគ្នានេះ ឯកឧត្តម​ក៏បានគូសបញ្ជាក់​អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទាញយក​សក្តានុពល​បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ និងសន្តិភាពយូរអង្វែង។ ក្នុងន័យនេះ កម្ពុជាបានលើកពី​ការរៀបចំព្រឹត្តិការណ៍ FrancoTech ដោយជោគជ័យ ក្នុងឱកាស​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាវេទិកាសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់ និងបានប្រមូលផ្តុំក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន ស្ថាប័នរដ្ឋាភិបាល និងអ្នកជំនាញមកពីតំបន់នានា ដើម្បីបង្ហាញបច្ចេកវិទ្យាថ្មីៗ ផ្លាស់ប្តូរចំណេះដឹង ជំរុញ​ភាពជាដៃគូធុរកិច្ច និងពង្រីកឱកាសវិនិយោគ។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម