ខេត្តបន្ទាយមានជ័យ៖ មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា: លោក វរសេនីយ៍ត្រី ចាន់ ពន្លឺរតនៈ មេប៉ុស្តិ៍នគរបាលអូរឬស្សី ក្រុងប៉ោយប៉ែត ត្រូវបានឃាត់ខ្លួន បន្ទាប់ពីធ្វើតេស្តរកសារធាតុញៀន និងទទួលបានលទ្ធផលវិជ្ជមាន។
មន្ត្រីសមត្ថកិច្ច បានបញ្ជាក់ថា: បច្ចុប្បន្ន នេះ លោកមេប៉ុស្តិ៍រូបនេះ ត្រូវបាននាំខ្លួន ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ឹង ដូ អធិការរងក្រុងប៉ោយប៉ែត ក៏ត្រូវបានធ្វើតេស្តឃើញមានសារធាតុញៀនផងដែរ ហើយត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




