ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះមានភ្ញៀវទេសចរជាតិ និងបរទេស ជាងកន្លះលាននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ

ភ្នំពេញ៖៣ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិង អកអំបុកឆ្នាំ២០២៦នេះមានភ្ញៀវទេសចរជាតិ និងបរទេស ជាងកន្លះលាននាក់ បានដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) យ៉ាងសប្បាយរីករាយក្រោមម្លប់សន្តិភាព។ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកមានរយះពេល៣ថ្ងៃពីថ្ងៃទី២៣ដល់២៥វិច្ឆិកា២០២៦ចូលរួមចំណែកថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិដ៏ល្អផូរផង់ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាផងនិងភ្ញៀវទេសចរជាតិ-អន្តរជាតិផង។
ទិដ្ឋភាពនាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ដែលបងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ រួមមានភ្ញៀវជាតិ និងអន្តរជាតិ ដេីរលេងកំសាន្ត ព្រមទាំងទស្សនានូវទស្សនីយភាពនានារួមមានរបាំ និងសិល្បៈប្រពៃណីខ្មែរជាច្រេីនសម្បូរបែប រួមទាំងភ្លក់រសជាតិម្ហូបអាហារជាច្រើនមុខផងដែរ ។ពិសេសបំផុតនោះនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ ក៏មានការអុជកាំជ្រួចអបអរសាទរពិធីសំពះព្រះខែ និងអកអំបុក។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៦ ។លោកស្រីបញ្ជាក់ទៀតថានៅថ្ងៃបុណ្យអុំទូកទី១ មានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Stree ប្រមាណ ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។
សម្រាប់ថ្ងៃទី២នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកភ្ញៀវទេសចរ ជាតិនិងអន្តរជាតិប្រមាណ ២០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង៥ពាន់នាក់បានដើរលេងកម្សាន្ត ហើយក៏ថ្ងៃជាថ្ងៃពេញបូណ៌មី ដែលប្រជាជនខ្មែររៀបចំប្រារព្ធពិធីសំពះព្រះខែ និងអកអំបុកនៅពេលរាត្រី។
លោកស្រីអ្នកនាំពាក្យបន្តថា៖សម្រាប់ថ្ងៃចុងក្រោយនៅយប់ថ្ងៃទី២៥ វិច្ឆិកាជាថ្ងៃទី៣នៃព្រះរាជពិធីបុណ្យបុណ្យអុំទូកនេះមានភ្ញៀវជាតិ និងអន្តរជាតិជិត១៧ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសជាង២ពាន់នាក់ បានមកដើរលេងកំសាន្តព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។រាជធានីភ្នំពេញបច្ចុប្បន្ននេះមានសន្តិសុខល្អ ប្រកបដោយសុខសុវត្ថិភាពប្រជាពលរដ្ឋ ភ្ញៀរទេសចរជាតិនិងអន្តរជាតិនាំគ្នាដើរលេងយ៉ាងសប្បាយរិករាយគ្មានការភ័យខ្លាចនាពេលរាត្រីក្រោមម្លប់សន្តិភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម