Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អា​មេ​រិច ចុះមក​ស្វែងយល់​ពី​សក្តានុពល ក្នុង​ខេត្តស្ទឹងត្រែង​

ស្ទឹងត្រែង​៖​លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​និង​ពិនិត្យមើល​ពី​សក្តានុពល​តំបន់​រ៉ា​ម​សារ តំបន់​ទេសចរណ៍​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កាលពី​ថ្ងៃទី ២៩ ខែកញ្ញា​ឆ្នាំ ២០២០ ។​

​សូមជម្រាបថា ខេត្តស្ទឹងត្រែង​មាន​ដង​ទន្លេ​ចំនួន​៤​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន ១២៨ ភូមិ​ក្នុងនោះ​រស់នៅ​ពី ៧០ ទៅ ៨០ ភាគរយ​តាម​ដង​ទន្លេ​។ ខេត្ត​មួយ​ទេ​មាន​សក្តានុពល​ទេសចរណ៍​ជាច្រើន នៅតាម​ដង​ទន្លេ ជាពិសេស​ជាងនេះទៅទៀត​នោះ គឺ​ធនធាន​ត្រី​ទឹកសាប​ដែលមាន​រសជាតិ​ឆ្ងាញ់​ដ៏​សម្បូរបែប​។​
នៅក្នុង​ដំណើរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង និង​អគ្គរាជទូត​សហរដ្ឋ​អា​មេ​រិច បាន​ចុះ​ពិនិត្យមើល​ពី​តំបន់​រ៉ា​ម​សារ ស្ទូ​ប​ប្រវត្តិសាស្ត្រ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​កម្ពុជា​ឡាវ​។​

​ស្វែងយល់​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​នៅ​មូលដ្ឋាន និង​ទស្សនា​សក្ដានុពល​ធនធានធម្មជាតិ​នៅ​តំបន់​រ៉ា​ម​សារ (​តំបន់ដីសើម​) តាម​ដង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ទាំងមូល​។ ជួបប្រជុំ​ដើម្បី​ស្ដាប់​របាយការណ៍ របស់​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​អូរ​ស្វាយ ប្រធាន​ក្រុម​បរិស្ថាន​ឧ​ទ្យា​នុ​រក្ស ព្រមទាំង​ការពិភាក្សា​អំពី​ការបន្ត​អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ក្នុង​តំបន់​រ៉ា​ម​សារ និង​ការពង្រីក​សក្ដានុពល​អេកូ​ទេសចរណ៍​។ បាន​ពិនិត្យ​ស្តូប​ប្រវត្តិសាស្ត្រ​ដែល​បាន​កសាងឡើង ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោម​រាជកិច្ច​របស់​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។ បានធ្វើ​ទស្សនកិច្ច​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​(​កម្ពុជា​-​ឡាវ​) ដោយបាន​ជួបពិភាក្សា​អំពី​ស្ថានភាព​ការងារ ជាមួយ​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​ច្រកទ្វារ អន្តរជាតិ​កម្ពុជា ឡាវ និង​ស្ថានភាព​នៃ​ទំនាក់ទំនង​ជាមួយ​ភាគី​ឡាវ ចលនា​នៃ​ការដឹកជញ្ជូន​ទំនិញ ក្នុងអំឡុងពេល​នៃ​បញ្ហា​ប្រឈម​ពី​ជំងឺ​កូ​វីដ​-១៩​។ ស្ថានភាព​នៃ​ភ្ញៀវទេសចរ ធ្វើដំណើរ​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ក៏ដូចជា​សង្វាក់​ទេសចរណ៍​ពី​ឡាវ​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ឡាវ​៕ ដោយ​៖​សុខុម​


×