បន្ទាយមានជ័យ ៖ ដីអតីតចម្ការមីនសម័យឧទ្ទាមខ្មែរក្រហម និងមានទំនាស់រ៉ាំរ៉ៃជិត២០ឆ្នាំមកហើយ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ត្រូវបានដោះស្រាយចប់ និងវាស់វែងចែកគ្នា ដើម្បីធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុ ក្រោមដំណោះស្រាយនៃនយោបាយឈ្នះ ឈ្នះ។ ការវាស់វែងបញ្ចប់នោះធ្វើឡើងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត និងមន្ត្រីជំនាញ កងកម្លាំងនិងភាគីទំនាស់បានចួលរួមក្នុងដំណោះស្រាយនិងវាស់វែងបញ្ចប់ទំនាស់ចុងក្រោយនេះ។
សូមបញ្ជាក់ថា ទំនាស់ដីធ្លីត្រង់អតីតចម្ការមីន និងសមរភូមិនៃអតីតតំបន់អតីតឧទ្ទាមខ្មែរក្រហមនោះទំហំក្បាលខាងជើង ជាប់ផ្លវជាតិលេខ៥៩ ប្រវែង៣៩៨ម និងក្បាលដីខាងត្បូង ភូមិតាំងលំនៅថ្មី មានប្រវែង៣៦៨ម និងជម្រៅបណ្តោយដីមានប្រវែង៥០០ ម៉ែត្រ។
ជាលទ្ធផលនៃដំណោះស្រាយនិងការវាស់វែងបានដូចតទៅ ៖ ១. វាស់វែងពីដីគូភាគីទំនាស់ឈ្មោះ អ៊ុយ សាវ៉េត ភេទប្រុសបានក្បាលដីប្រវែង៤០ម គុណកន្ទុយ៣៧ម ។ទី២-ឈ្មោះហេង ឈុន ភេទប្រុសជាគ្រូបង្រៀនព្រមទាំងភរិយា បានក្បាលដីប្រវែង៩០មនិងកន្ទុយដីប្រវែង៨៣ម៉ែត្រ ។ ទី៣- ឈ្មោះ ព្រំ សារឿត ភេទប្រុស ជាកងទ័ពបានក្បាលដីប្រវែង១០៨ម៉ែត្រ កន្ទុយដីប្រវែង ៩៦,៥ម៉ែត្រ ។ទី៤-ឈ្មោះ អៀម រីម ភេទប្រុសអតីតអធិការនគរបាលស្រុកម៉ាឡៃ បានក្បាលដីប្រវែង១០០ម កន្ទុយដីប្រវែង៩៦ម៉ែត្រ ។
រីឯដីទាំងនេះមានជម្រៅបណ្តោយប្រវែង៥០០ម៉ែត្រ ស្មើៗគ្នា។
ប្រភពព៍ត័មានបានបន្តថា ចំណែកស្រះទឹកដែល ឈ្មោះ អៀមរ រីម បានជីកនិងកាន់កាប់កន្លងមក ក្រោយការវាស់វែងបានផ្ទេរប្រគល់ទៅអោយឈ្មោះ ព្រំ សារឿត វិញ។
ជាមួយគ្នានេះដែរ ឈ្មោះ ហេង ឈុន នៅក្រោយការវាស់វែងនេះ ក៏ត្រូវធ្វើផ្លូវអោយឈ្មោះអៀម រឹម ប្រវែង ៧៥០ ម៉ែត្រ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមាានជ័យ និយយបន្តថា:ដីទំនាស់បានកើតឡើងតាំងពីឆ្នាំ១៩៩៨មក ឬថាជិត២០ឆ្នាំមកហើយគឺក្រោយអតីតឧទ្ទាមខ្មែរក្រហម។
ករណីទំនាស់នេះ ទទួលការសម្រុះសម្រួលដោះស្រាយ រាបសិដងមកដែរ តែភាគីទំនាសមិនព្រម មិនធ្វើសម្បទាននិងមិនស្តាប់់ដំណោះស្រាយរបស់មន្ត្រីអាជ្ញាធរនិងជំនាញឡើយ។
លោកនិយាយបន្តថា ប៉ុន្តែនៅចុងក្រោយនេះ គឺតាំងពីចុងឆ្នាំ២០១៧មកទល់ពេលនេះ ភាគីទំនាស់បានយល់ព្រមបញ្ចប់ទំនាស់់តាមគោលការណ៍និងនយោបាយឈ្នះឈ្នះដូចដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់ដាក់ចេញនិងអនុវត្ត។
ភាគីទំនាស់បានព្រមព្រៀង ហើយស្នើសុំមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធវាស់វែងបែងចែកដីនិងធ្វើប័ណ្ណសម្គាល់កម្មសិទ្ធលើអចលនវត្ថុ ក្រោយពេលដែលគណៈកម្មការដោះស្រាយទំនាស់ដីធ្លីខេត្តបន្ទាយមានជ័យទទួលបណ្តឹងហើយបានអោយក្រុមការងារខេត្តសហការស្រុកម៉ាឡៃចុះពិនិត្យស្រាវជ្រាវទីតាំង និងប្រវត្តិដីហើយកោះប្រជុំរកដំណោះស្រាយទំនាស់ជូនប្រជាពលរដ្ឋទាំងនោះ៕ ដោយ ៖ បន្ទាយ