ការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែកក្នុងឡាននៅតំបន់មមាញឹកមួយ ក្នុងប្រទេសូម៉ាលី បានសម្លាប់មនុស្សចំនួនជិត ៣០០នាក់ ហើយបណ្តាលឲ្យរាប់រយនាក់ទៀតរងរបួស។
បើតាមការចេញផ្សាយចុងក្រុងរបស់សារព៌តមាន AP បានឲ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរិ៍កន្លងទៅនៅក្នុងរដ្ឋធានី Mogadishu បានកើនឡើងរហូតដល់ ២៧៦នាក់ហើយ។
ការវាយប្រហារភវកម្មដ៍គ្រោះថ្នាក់នេះកើតឡើង នៅពេលដែលឡានដឹកទំនិញធុនធំមួយដែលមានផ្ទុកគ្រឿងផ្ទុះ ត្រូវបានចុចបំផ្ទុះនៅក្បែរច្រកចូលសណ្ឋាគារមួយ។
រហួតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងថាជាទង្វើរបស់ពួកគេឡើង។
ប្រធានាធិបតីសុម៉ាលី Mohamed Abdullahi Farmajo Mohamed បាននិយាយថា វាគឺជាអំពើដ៍ឃោរឃៅដែលមានគោលដៅលើជនស៊ីវិល ដែលកំពុងធ្វើដំណើរទៅរកស៊ី។
លោកក៍បានប្រកាស កាន់ទុក្ខចំនួន ៣ដល់ទៅដល់ជនរងគ្រោះស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនេះផងដែរ។