រដ្ឋាភិបាលអាមេរិចបានបិទ ម្តងទៀត ដែនេះជាលើកទី ២ហើយ ក្រោយពេលសភាបរាជ័យក្នុងការអនុម័តកញ្ចប់ថវិការសំរាប់ចំណាយឲ្យបានទាន់ពេល។ នេះបើតាមការចេញផ្សាយរបស់ BBC។
សមាជិកសភាអាមេរិចសង្ឃឹមថានឹងអនុម័តកញ្ចប់ថវិការថ្មីឲ្យបានមុនពេលវាត្រូវផុតកំណត់នៅពាក់កណ្តាលយប់នេះ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេក្នុងការធ្វើការបោះឆ្នោតបន្ទាន់មួយ ត្រូវបានបញ្ចប់ទៅវិញ ដោយសារតែសមាជិកព្រឹទ្ធិសភាបក្សសាធារណៈរដ្ឋម្នាក់ឈ្មោះ Rand Paul បានទាមទារឲ្យមានការសួរដេញដោលក្នុងសភា ជុំវិញការវិសោធនកម្មរបស់គាត់ ដើម្បីគ្រប់គ្រងការចំណាយ។
សូមរំលឹកផងដែរថា កាលពីខែមករា ក៏មានករណីដូចគ្នានេះដែរ ដោយរដ្ឋាភិបាលបានជាប់គាំងអស់រយៈពេល ៣ថ្ងៃដោយសារមិនបានអនុម័យកញ្ចប់ថវិការសំរាប់ចំណាយប្រចាំឆ្នាំ៕