ធនាគាររដ្ឋនៃប្រទេសវៀតណាម (SBV) នឹងកាត់បន្ថយអត្រាការប្រាក់គោលចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ ខណៈប្រទេសនេះជួបផលលំបាកបណ្តាលមកពីជំងឺរាតត្បាតរីករាលដាល។
អត្រាការប្រាក់ទៅលើឥណទានថ្មី នឹងត្រូវកាត់បន្ថយមកត្រឹម ៤ ភាគរយក្នុងមួយឆ្នាំពី ៤,៥ ភាគរយខណៈ អត្រាការប្រាក់នឹងថយចុះពី ៣ ភាគរយមកនៅត្រឹម ២,៥ ភាគរយ។ ធនាគារកណ្តាលក៏បានសម្រេច កាត់បន្ថយអត្រាការប្រាក់នៃការដេញថ្លៃ នៃឯកសារដ៏មានតម្លៃតាមរយៈប្រតិបត្តិការទីផ្សារបើកចំហពី ៣ ភាគរយដល់ ២,៥ ភាគរយ។
ទាក់ទងនឹងអត្រាការប្រាក់អតិបរិមាសម្រាប់ប្រាក់បញ្ញើជារូបិយវត្ថុជាតិ ដុង ដាក់ដោយអង្គការនិងបុគ្គលនៅស្ថាប័នឥណទាននិងសាខាធនាគារបរទេស អត្រាការប្រាក់អតិបរិមាត្រូវបានអនុវត្តចំពោះប្រាក់បញ្ញើ ដែលមានតម្រូវការហើយអត្រាប្រាក់កម្ចីតិចជាងមួយខែគឺ ០,២ ភាគរយក្នុងមួយឆ្នាំ។
អត្រាការប្រាក់អតិបរមាសម្រាប់ប្រាក់បញ្ញើមានរយៈពេលពីមួយខែទៅតិចជាង ៦ ខែនឹងធ្លាក់ចុះពី ៤,២៥ ភាគរយដល់ ៤ ភាគរយក្នុងមួយឆ្នាំ។
អត្រាការប្រាក់អតិបរិមាសម្រាប់ការដាក់ប្រាក់បញ្ញើមានរយៈពេលពីមួយខែទៅតិចជាង ៦ ខែនៅឯមូលនិធិឥណទានរបស់ប្រជាជននិងស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងត្រូវកាត់បន្ថយមកត្រឹម ៤.៥ ភាគរយពី ៤,៧៥ ភាគរយ ខណៈអត្រាការប្រាក់លើប្រាក់បញ្ញើមានរយៈពេលពី ៦ ខែឡើងទៅ ត្រូវបានកំណត់ដោយស្ថាប័នឥណទានផ្អែកលើការផ្គត់ផ្គង់និងតម្រូវការទីផ្សារមូលធន។
គួរកត់សម្គាល់ថា ប្រាក់កម្ចីដល់អ្នកខ្ចីក្នុងវិស័យដែលមានបទប្បញ្ញត្តិនិងវិស័យសេដ្ឋកិច្ចជាច្រើនត្រូវបានកាត់បន្ថយពី ៥ ភាគរយមកនៅត្រឹម ៤,៥ ភាគរយក្នុងមួយឆ្នាំ។ អត្រាការប្រាក់កម្ចីរយៈពេលខ្លីអតិបរមាជាដុង នៅឯមូលនិធិឥណទានរបស់ប្រជាជន និងអង្គការមីក្រូហិរញ្ញវត្ថុសម្រាប់តម្រូវការដើមទុនទាំងនេះបានធ្លាក់ចុះពី ៦ ភាគរយក្នុងមួយឆ្នាំមកត្រឹម ៥,៥ ភាគរយ៕
ប្រភព៖ VNS
ដោយ៖CEN