Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​២​ទៀត ក្នុង​ទុនវិនិយោគ​ជិត​៥​លាន​ដុល្លារ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC បានអនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​២​ទៀត ទុន​ក្នុង​ទុនវិនិយោគ​សរុប​ជិត ៥​លាន​ដុល្លារ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​២ ដូចជា​៖
​ក្រុមហ៊ុន AWTEX GARMENT CO., LTD ជា​គម្រោង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយមាន​ទុនវិនិយោគ​ប្រមាណ​២,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន​៥៧៩​កន្លែង និង​ក្រុមហ៊ុន​ទី​២ គឺ HERMO (CAMBODIA) CO., LTD ជា​គម្រោង​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្រោមដៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ និង​មាន​ទុនវិនិយោគ​ប្រមាណ​២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន​៩៣៤​កន្លែង​៕

ដោយ៖CEN

×