ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញបានព្រមានក្រុមហ៊ុនជួលថាមូលនិធិរដ្ឋ Khazanah នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមហ៊ុន និងបង្ខំឱ្យបញ្ឈប់ដំណើរការ ប្រសិនបើការជជែករៀបចំរចនាសម្ព័ន្ធមិនជោគជ័យ។ នេះបើយោងតាមលិខិតដែលទទួលបានដោយ រ៉ុយទ័រ។
ការព្រមាននេះធ្វើឡើងដោយ ក្រុមហ៊ុនផ្នែកអាកាសចរមេម៉ាឡេស៊ី (MAG) ដែលជាក្រុមហ៊ុនកាន់កាប់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានលើកឡើងនូវភាគហ៊ុនក្នុងការចរចារសម្រាប់ការរៃអង្គាសផ្នែកហិរញ្ញវត្ថុដែលគេស្គាល់ថាជា“ ផែនការក” និងបង្កើតជម្រើសមួយផ្សេងទៀតដើម្បីបង្វែរមូលនិធិទៅក្រុមហ៊ុនបុត្តសម្ព័ន្ធមួយទៀតដែលមានឈ្មោះថា Firefly ។
យោងតាមខ្លឹមសារនៃលិខិតដែលត្រូវបានបញ្ជាក់ដោយមនុស្ស ៦ នាក់ ដែលបានដឹងអំពីបញ្ហានេះបាននិយាយថា“ ក្នុងលក្ខខណ្ឌដែលផែនការ A បរាជ័យ ម្ចាស់ភាគហ៊ុន (Khazanah) នឹងបញ្ឈប់ការផ្តល់មូលនិធិសម្រាប់ក្រុមហ៊ុន MAG ហើយនឹងជំរុញលំហូសាច់ប្រាក់ និងកង្វះខាតសាច់ប្រាក់ធ្លាក់ចុះចំពោះ MAG” ។ Khazanah ដែលជាម្ចាស់ភាគហ៊ុនតែមួយគត់របស់ MAG បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
នៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅកាន់រ៉យទ័រ MAG បាននិយាយថាព័ត៌មានលម្អិតទាក់ទងនឹងផែនការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនត្រូវបានចងភ្ជាប់យ៉ាងតឹងរឹងដោយកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានរវាងភាគីពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍និយាយថា “MAG នឹងបង្ហាញជំហរចុងក្រោយរបស់ខ្លួននៅពេលសម្រេចបាននូវដំណោះស្រាយជាមួយភាគីដែលខ្លួនកំពុងចរចាជាមួយ។ ដោយបន្ថែមថា ការរៀបចំផែនការឡើងវិញគឺជាជំហានដ៏សំខាន់សម្រាប់ជាច្រកចេញ ដើម្បីកំណត់នូវចីរភាពនិងផលចំណេញនាពេលអនាគត “។
វាក៏បាននិយាយផងដែរថាការរៀបចំរចនាសម្ព័ន្ធឡើងវិញកើតឡើងបន្ទាប់ពីគំនិតផ្តួចផ្តើមអភិរក្សសាច់ប្រាក់និងការកាត់បន្ថយថ្លៃដើមដើម្បីរក្សាអាជីវកម្មរបស់ខ្លួនឱ្យបន្តដំណើរទៅមុខ និងបន្សាំទៅនឹងការអូសបន្លាយវិបត្តិកូវីដ១៩។
មនុស្សមួយចំនួនបាននិយាយថា គារអត្ថាធិប្បាយរបស់ MAG នៅក្នុងលិខិតសង្ខេបដែលទទួលបានដោយរ៉យទ័រ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំដល់អ្នកជួលក្នុងលិខិតមួយសម្រាប់ការបញ្ចុះតម្លៃយ៉ាងខ្លាំងលើការជួលយន្តហោះដែលជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធទូលំទូលាយ។
យោងតាមឯកសារចុងក្រោយក្រោមសេណារីយ៉ូ “ផែនការ B” Khazanah នឹង “ចាក់មូលនិធិទៅក្នុង Firefly ដើម្បីចាប់ផ្តើមប្រតិបត្តិការយន្តហោះថ្មីនៅកូឡាឡាំពួរក្នុងទ្រង់ទ្រាយតូចជាងមុនដោយផ្តោតលើសេវាកម្មក្នុងស្រុក” ។ យោងតាមឯកសារនេះ Firefly នឹងទទួលបានយន្តហោះមានរាងតូចចង្អៀតនិងយន្ដហោះធំទូលាយពីទីផ្សារ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ាឡេស៊ីបានព្យាយាមងើបឡើងវិញពីសោកនាដកម្មពីរនៅក្នុងឆ្នាំ ២០១៤ គឺការបាត់ខ្លួនដ៏អាថ៌កំបាំងនៃជើងហោះហើរ MH370 និងការបាញ់ទម្លាក់ជើងហោះហើរ MH17 លើភាគខាងកើតអ៊ុយក្រែន។
Khazanah បាននិយាយជាលក្ខណៈឯកជនថា នៅឆ្នាំនោះវាជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធដែលទឹកប្រាក់ ១,៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែកិច្ចប្រឹងប្រែងដើម្បីបង្វែរមុខជំនួញរបស់ខ្លួនត្រូវបានដាក់បន្ថែមទៀតដោយជំងឺរាតត្បាតកូវីដ១៩។
រ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថាក្រុមហ៊ុន MAG បានប្រាប់ទៅអ្នកជួលថា វាទំនងជាមិនអាចទូទាត់ប្រាក់បានទេ បន្ទាប់ពីខែវិច្ឆិកាលើកលែងតែខ្លួនទទួលបានថវិកាបន្ថែមពី Khazanah។ Khazanah បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថាខ្លួនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីប៉ុន្តែប្រសិនបើពួកគេមិនបានជោគជ័យវាចាំបាច់ត្រូវវាយតម្លៃជម្រើសអំពីវិធីដើម្បីរក្សាការតភ្ជាប់សម្រាប់ប្រទេសម៉ាឡេស៊ី៕ ប្រភព៖ Reuters