ធនាគារវៀតណាមជាច្រើនកំពុងជំរុញការលក់ផលិតផលធានារ៉ាប់រងអាយុជីវិតនៅតាមធនាគារ (bancassurance) ក្នុងបរិបទនៃកំណើនឥណទានទាប ចាប់តាំងពីដើមឆ្នាំនេះដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។
ការធានារ៉ាប់រងបានក្លាយជាការពេញនិយមនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅពេលដែលធនាគារនិងក្រុមហ៊ុនធានារ៉ាប់រងបានបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទាញយកសក្តានុពលនៃផ្នែកអាជីវកម្មដែលរកប្រាក់ចំណេញនិងមានហានិភ័យទាប។
ឡេ ណាំ (Lê Nam) មកពីស្រុក ហូង ម៉ៃ (Hoàng Mai) ទីក្រុងហាណួយ និយាយថានៅពេលដែលដាក់ប្រាក់នៅធនាគារ គាត់ត្រូវបានគេប្រាប់អំពីកញ្ចប់ប្រាក់បញ្ញើដែលមានអត្រាការប្រាក់កាន់តែទាក់ទាញប្រសិនបើបញ្ចូលជាមួយធានារ៉ាប់រងអាយុជីវិត។ អត្រាការប្រាក់បញ្ញើអាចខ្ពស់ជាង ០,៥ទៅ១ ភាគរយក្នុងមួយឆ្នាំអាស្រ័យលើតម្លៃធានារ៉ាប់រងអាយុជីវិតដែលលោកបានជ្រើសរើស។
ស្រដៀងគ្នានេះដែរ ថាញ់ត្រាង (Thanh Trang) មកពីស្រុក Đống Đa ដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះក៏ត្រូវបានគេប្រាប់ថា លោកស្រីអាចនឹងទទួលបានអត្រាការប្រាក់កម្ចីទាបរហូតដល់មួយភាគរយប្រសិនបើនាងទិញវារួមគ្នាជាមួយផលិតផលធានារ៉ាប់រង។
យោងទៅតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងធនាគា លោក រង្វៀនទ្រីហួយ (Nguyễn Trí Hiếu) វាចាំបាច់ណាស់ចំពោះអតិថិជន ឱ្យយល់ច្បាស់អំពីលក្ខខណ្ឌធានាការធានារ៉ាប់រងដើម្បីជៀសវាងជម្លោះ។ លោកបានបន្ថែមថាបុគ្គលិកធនាគារត្រូវតែទទួលការបណ្តុះបណ្តាលក្នុងការផ្តល់ប្រឹក្សាយោបល់ត្រឹមត្រូវនិងគ្រប់គ្រាន់ដល់អតិថិជន។
ទីផ្សារហិរញ្ញវត្ថុកាលពីឆ្នាំមុនមានតំលៃប្រហែល ៤០០ លានដុល្លារអាមេរិកចំពោះកិច្ចព្រមព្រៀង រវាងការចូលរួមសហការវិនិយោគរួមគ្នា ធនាគារណិជ្ជកម្មក្រៅប្រទេសនៃវៀតណាម (Commercial Bank for Foreign Trade of Việt Nam (Vietcombank) និងក្រុមហ៊ុនធានារ៉ាប់រងវៀតណាម FWD ។
នៅក្នុងខែមេសាក្រុមហ៊ុនធានារ៉ាប់រងវៀតណាម FWD បានប្រកាសថាខ្លួនទទួលបានការយល់ព្រមពីបទប្បញ្ញត្តិដើម្បីបន្តការទិញយកធានារ៉ាប់រងអាយុជីវិត Vietcombank-Cardif Life (VCLI) ដែលជាការវិនិយោគរួមគ្នារវាងធានារ៉ាប់រងអាយុជីវិតរវាង Vietcombank និង BNP Paribas Cardif ។ FWD បាននិយាយថាវៀតណាមគឺជាទីផ្សារធានារ៉ាប់រងមួយដែលរីកលូតលាស់លឿនបំផុតនៅអាស៊ី។
ក្រោមកិច្ចព្រមព្រៀងនេះ Vietcombank នឹងលក់ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ FWD រយៈពេល ១៥ ឆ្នាំដែលត្រូវបានគេរំពឹងថានឹងនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់ Vietcombank ។ ក្រុមហ៊ុនមូលបត្រវៀតបានព្យាករណ៍ថាក្រុមហ៊ុន Vietcombank នឹងក្លាយជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងឈានមុខគេដោយសារបណ្តាញអតិថិជនដ៏ធំរបស់ខ្លួន។
ធនាគារជាច្រើនទៀតសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដូចជា Dai-ich-LifeVietnam, ManuLife Vietnam, AIA Vietnam ឬ Prudential។ ក្រុមហ៊ុនខ្លះមានក្រុមហ៊ុនធានារ៉ាប់រងផ្ទាល់ខ្លួនដូចជា ធនាគារពាណជ្ជសម្រាប់ឧស្សហកម្មនិងពាណិជ្ជកម្ម សៃហ្គន Sài Gòn – និងធនាគារ អឺមប៊ី MB។
ស្ថិតិរបស់ IAV បានបង្ហាញថាបុព្វលាភធានារ៉ាប់រងអាយុជីវិតមានចំនួនជិត ៥៦ ពាន់ពាន់លានដុង (២,៤ ពាន់លានដុល្លារអាមេរិក) នៅក្នុងឆមាសទីមួយនៃឆ្នាំនេះដែលបានកើនឡើង ១៩ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បុព្វលាភធានារ៉ាប់រងធានាបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា បានចូលរួមចំណែកប្រហែល ៣០ ភាគរយនៃបុព្វលាភធានារ៉ាប់រងអាយុជីវិតសរុបពី ១០ ភាគរយក្នុងឆ្នាំ ២០១៦ ។
កំណើនឥណទានមានកម្រិតទាបនៅក្នុងខែមករា – កញ្ញា គឺដោយសារសេដ្ឋកិច្ចបានរងផលប៉ះពាល់ពីជំងឺរាតត្បាត COVID-១៩ ដែលមានកំណើនត្រឹមតែ ៦.០៩ ភាគរយនៅខែមករា-កញ្ញាធៀប នឹងចុងឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៩,៤ ភាគរយ៕ ប្រភព៖ VNS