បាត់ដំបង៖ នៅរសៀលថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ អមដំណើរដោយ ឯកឧត្តម អនុរដ្ឋលេខាធិការ
ឯកឧត្តម សុខវាសនា អនុប្រធាន ស.ស.យ.ក ខេត្ត បាត់ដំបង និង ជាប្រធានជំនួយការដឹកនាំ ស្រុកបាណន់ លោកប្រធានក្រុមប្រឹក្សា ស្រុក អភិបាលស្រុក បានអញ្ជើញ ចូលពិនិត្យមើលការសិក្សា របស់សិស្ស រៀនវគ្គបណ្តុះបណ្តាល កុំព្យូទ័រដោយឥតគិតថ្លៃ ចំនួន ២៨០នាក់ ក្នុងឱកាសនេះដែរ ឯកឧត្តមសន្តិសបណ្ឌិតបានជួយដំឡើងតបណ្តាញ Wi-Fi និង LCD Projecter និងជួយឧបត្ថម្ភ ថវិកា ចំនួន២.០០០.០០០រៀល ផងដែរ ៕ដោយ៖CEN