Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ចំណូល​ពន្ធ​សម្រាប់​ថវិកាជាតិ​បាន ២,២​ប៊ី​លាន​ដុល្លារ កើនឡើង​ជិត​៤%

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​បាន​ចំនួន ៩.០១៥,០៨ ប៊ី​លាន​រៀល (​ប្រមាណ ២.២២៥,៩៥ លាន​ដុល្លារ​អាមេរិក​) កើនឡើង​៣,៧១% ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​គូសបញ្ជាក់ថា ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានបង្ហាញ​នូវ​សញ្ញា និង​ផលប៉ះពាល់​ជា​អវិជ្ជមាន មកលើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ និង​វិស័យ​សំខាន់ៗ​ក្នុង​ត្រីមាស​ទី​៣​នេះ​។​

​លោក គង់ វិបុល បាន​ជំរុញ​ប្រធាន​អង្គភាព ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចសហការ​រវាង​អង្គភាព​-​អង្គភាព ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អន្តរក្រសួង​-​ស្ថាប័ន និង​ដែល បានដាក់​ចេញ​ដោយ​អគ្គនាយក​
​ដ្ឋា​ន​ពន្ធដារ ក្នុងន័យ​បង្កើន ប្រសិទ្ធភាព និង​តម្លាភាព ដល់​ការប្រមូល​ពន្ធ ព្រមទាំង​បាន ក្រើនរម្លឹក​និង​លើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​ថា ទោះបី​ជាមាន ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច ដែល ជះឥទ្ធិពល​ពី​ជំងឺ​កូ​វីដ​-១៩ អគ្គនាយកដ្ឋាន​ពន្ធដា​រ ត្រូវ​បន្ត​ពង្រឹង ផែនការ​សកម្មភាព​បន្ថែម និង​បន្ត​ពង្រឹង​វិធានការ​អន្តរាគមន៍ បន្ទាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​, វិស័យ អាកាសចរ​, វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​, និង​វិស័យ​កា​ម្មន្ត សាល​ទូទៅ និង​វិធានការ អន្តរាគ​មនា៍​នានា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​។​
​លោក​ក៏បាន​ណែនាំ​ដល់​គ្រប់ អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការ អនុវត្ត​ច្បាប់ និង​វិន័យ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់​។ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ប្រមូល ចំណូល​ពន្ធ និង​ឈានទៅ​សម្រេច​ឱ្យ​សម្រេច​តាម​ផែនការ​ដែល បានកំណត់ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត នូវ​គោលនយោបាយ កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​៕
​ដោយ​៖CEN

×