ភ្នំពេញ៖ បើតាមរបាយការណ៍ចំណូលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០ រយៈពេល៩ខែ ឆ្នាំ២០២០នេះ ដែលពុំទាន់ធ្វើសវនកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង២២លានដុល្លារអាមេរិក។
នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ ទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែភ្នំពេញមានចំនួន ២.៧៩លានតោន ធ្លាក់ចុះ២ភាគរយបើធៀបនឹងឆ្នាំ២០១៩។ នាវាផ្ទុកទំនិញឆ្លងកាត់ចំនួន១៧៥៨គ្រឿង, នាវាទេសចរណ៍ចំនួន១២៦ជើង, បរិមាណកុងតឺន័រចំនួនជាង២២ម៉ឺន TEUs និងបរិមាណអ្នកដំណើរចំនួន៩៧៣៣នាក់៕ដោយ៖បញ្ញាស័ក្តិ