Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីអគ្គិភ័យនៅចំណុចក្លិបមីតណាយព្រីមៀរ សមត្ថកិច្ចប្រមូលព័ត៌មានចុងក្រោយ ស្លាប់០២នាក់ រងរបួសធ្ងន់០៥នាក់

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការអន្តរាគមន៍ជួយសង្គ្រោះអគ្គិភ័យនៅចំណុចក្លិបមីតណាយព្រីមៀរ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រហូតដល់១៣:៣០នាទីរសៀល ថ្ងៃនេះ ពីសំណាក់កងម្លាំងសមត្ថកិច្ច គឺមានជនរងគ្រោះស្លាប់ចំនួន០២នាក់ (ប្រុស) រងរបួសធ្ងន់ចំនួន០៥នាក់ (ប្រុស)។

សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក មានករណីអគ្គិភ័យមួយ កន្លែងកើតឡើងនៅចំណុចក្លិបមីតណាយព្រីមៀរ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ និងធ្វើឱ្យឆេះក្លិបកម្សាន្ត ទំហំ ៣៥ម៉ែត្រ X៤០ម៉ែត្រ ហើយខូចខាតម៉ូតូ ចំនួន ០៥គ្រឿង រួមទាំងសម្ភារក្នុងក្លិបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ x០៥ម៉ែត្រ ចំនួន ០១បន្ទប់ ។
នៅវេលាម៉ោង១៣:៣០នាទីរសៀល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ឱ្យចំនួន ៤០ឡាន ស្មើនឹង១៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ១០ម៉ែត្រគូប, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ២៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យសួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន ០២គ្រឿង ប្រើប្រាស់អស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប៕រក្សាសិទ្ធដោយ៖សុទ្ធលី

×