Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសវ័យ៥៦ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួន ក្នុងករណីគំរាមថានឹងសម្លាប់ជនរងគ្រោះ ជានាយ​ក​សាលាម្នាក់ នៅស្រុកមោងឫស្សី

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦វេលា​ម៉ោង៧ និង១០នាទីព្រឹក តាមអនុសា​សន៍ដ៏ខ្ពស់ខ្ពស់រប​ស់ឯកឧត្តម​ នាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ និងយោបល់ដឹកនាំរបស់លោ​កឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំ​បង​ លោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ ដឹកនាំកម្លាំងធ្វេីការឃាត់ខ្លួនឈ្មោះ​ ធិ ធឿន ភេ​ទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង ក្នុងករណី​ប្រេីប្រាស់កាំបិតនិងពូថៅគំរាមថានឹងសម្លាប់ជនរងគ្រោះជានាយ​ក​សាលាបឋមសិ​ក្សាដូនទ្រីឈ្មោះ មឿន វា​សនាភេទប្រុស អាយុ៤៤ឆ្នាំ។

វត្ថុតាងដកហូតរួមមាន៖-កាំបិតខ្វែវចំនួន០១ដើមពូថៅចំនួន០១ដើម
ពេលនគរបាលសាកសួររកមូលហេតុដែលនាំឱ្យកេីតរឿងនេះគាត់ថាគឺដោ​យសារគាត់ខឹងនាយកសាលាធ្វើរបងសាលាជាប់ដីរបស់គាត់។
ពេលនេះសមត្ថកិច្ចរៀបចំប​ញ្ជូនមកផែ​នជំនាញ​ដើម្បីចាត់​ ការបន្តតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

Processed with Rookie Cam
×