ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលការពារព្រំដែនឃាត់ខ្លួនពលរដ្ឋខ្មែរ ៤នាក់ ខណៈ ប៉ុនប៉ងឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ ?

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការពារព្រំដែនស្រុកម៉ាឡៃ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងកុមារម្នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងឆ្លងដែនខុសច្បាប់ទៅប្រទេសសៀម។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋទាំង ៤នាក់ខាងលើមានប្រភពមកពីខេត្តសៀមរាប។

ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសង្កែចំនួន ៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ចាប មករា មេបញ្ជាការរងប៉ុស្តិ៍ សហការជាមួយកម្លាំង និងស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន ១គ្រឿង ដែលសង្ស័យថា ជាមធ្យោបាយប្រើប្រាស់សម្រាប់ដឹកជញ្ជូន។

បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង ៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម