ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាបើកព្រំដែនឡើងវិញរវាងប្រទេសទាំងពីរសម្រាប់ការធ្វើអាជីវកម្មចាំបាច់ និងការធ្វើដំណើរជាផ្លូវការ បន្ទាប់ពីការបិទទ្វារអស់រយៈពេលជាច្រើនខែដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្រសួងការបរទេសនៃប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី ១២ ខែតុលាថា អ្នកដែលបំពេញតាមគ្រប់តម្រូវការសម្រាប់ការរៀបចំធ្វើដំណើរនេះ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តមុនពេល និងក្រោយពេលការធ្វើ ដំណើរ។
ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៣៣.០០០ករណី ដែលជាអត្រាខ្ពស់បំផុតទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសហ្វីលីពីន ហើយរដ្ឋធានីហ្សាការតារបស់ប្រទេសនេះបានដាក់ចេញនូវវិធានការណ៍រឹតបន្តឹងដើម្បីទប់ស្កាត់ការរាតត្បាតនេះ។ ទន្ទឹមនឹងនេះដែរ ប្រទេសសិង្ហបុរីបានបញ្ជាក់នូវអ្នកឆ្លងសរុបចំនួន ៥៧.៨៧៦នាក់ ហើយមានករណីឆ្លងថ្មីតិចតួចក្នុងមួយថ្ងៃៗ៕ ប្រភព៖ VNA