Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍​រៀបចំ​កម្មវិធី​ការប្រកួតប្រជែង​វីដេអូ​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ថ្មីៗ​នេះ​មិត្ត​ហ្វូ​ន​បានប្រកាស​ជា​ផ្លូវការ​ការចាប់ផ្តើម​កម្ម​វិធី​ប្រលងប្រណាំង​ថត​វីដេអូ កំណប់​សហគមន៍ ជំរំ​ទេសចរណ៍​រដូវ​កាល​ទី 3 ក្រោម​ប្រធានបទ «​ខ្ញុំ និង​ធម្មជាតិ​» ដែល​រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ សហការ​នឹង​ក្រុម​ដើរ​ព្រៃ MOB Gallery និង​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​មិត្ត​ហ្វូ​ន​។

គោលបំណង​ធំ​នៃ​ការបង្កើត​កម្មវិធី​ប្រលងប្រណាំង​មួយ​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​សក្តានុពល​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ជាពិសេស​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត និង​ស្នាដៃ​តាមរយៈ​ការបង្កើត​វីដេអូ​របស់​យុវជន​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​។ កម្មវិធី​នេះ​ក៏​រំពឹងថា​នឹង​លើកទឹកចិត្ត​ឱ្យ​ប្រជាជន ចេះ​ការពារ​បរិស្ថាន និង​ថែរក្សា​សម្រស់​ដ៏​ស្រស់ស្អាត​នៃ​ទេសភាព​នៃ​ព្រះរាជាណាចក្រ​ផងដែរ​។ កម្មវិធី​នេះ​បានចាប់ផ្តើម​ទទួល​ការចុះឈ្មោះ​តាមរយៈ​អន​ឡាញ​ហើយ ដោយ​យុវជន​ទាំងអស់​បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម ដោយ​គ្រាន់តែ​ចុច​ទៅលើ​តំន​នេះ http://bit.ly/3av00k9 ដើម្បី​យក​ទម្រង់​ចុះឈ្មោះ និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​។​

​លោក ញ៉ុ​ង ឌិន ថន (Nhong Dinthan) នាយករង​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មានប្រសាសន៍ថា​៖ “​ដោយ​មើលឃើញ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ជាពិសេស​តំបន់​ទេសចរណ៍​ថ្មីៗ​ជាច្រើន​ត្រូវបាន​រកឃើញ​ជា​បន្ត បន្ទាប់​ដោយ​ក្រុមយុវជន ដូច្នេះ​យើង​រីករាយ​ក្នុងការ​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍​ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​ការ ជួយ​ផ្សព្វផ្សាយ​សហគមន៍​ទេសចរណ៍ ជីវចម្រុះ ប្រពៃណី​វប្បធម៌​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ផុសផុល​ឡើង ជាពិសេស​លើក ទឹក ចិត្ត​យុវជន​ទាំងអស់​ដែលមាន​គំនិត​ច្នៃប្រឌិត​ក្នុង​ការផលិត​វីដេអូ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជាមួយ​ប្រាក់រង្វាន់​យ៉ាងច្រើន​ទៀតផង​”​។

​លោក វ៉ាន់ ហ្គា​ង (Van Gang) ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏បាន​ថ្លែងថា​៖ “​នេះ​ជា​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​មួយទៀត​របស់​មិត្ត​ហ្វូ​ន​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍​ក្នុង​ការជួយជ្រោមជ្រែង​និង​ផ្សព្វផ្សាយ​អំពី​ភាពស្រស់ស្អាត​របស់​ប្រទេស​កម្ពុជា​។ ត្បិត​កម្ពុជា​មិនមែនជា​ប្រទេស​ដែល​ធំ​មែនពិត តែ​សម្បូរហូរហៀរ​ទៅដោយ​តំបន់​ទេសចរណ៍​រាប់មិនអស់ ហើយ​ជាមួយ​កម្មវិធី​ប្រលងប្រណាំង​វីដេអូ​ទេសចរណ៍​នេះ​យើង​សង្ឃឹមថា​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​កាន់តែ​បាន​ស្គាល់​នូវ​តំបន់​ទេសចរណ៍​ថ្មីៗ​ដែល​គ្រប់គ្នា​កម្រ​នឹង​បាន​ទៅ និង​ឃើញ​ផងដែរ​”​។

​កម្មវិធី​ប្រលងប្រណាំង​ថត​វីដេអូ កំណប់​សហគមន៍ ជំរំ​ទេសចរណ៍​រដូវ​កាល​ទី 3 ក្រោម​ប្រធានបទ «​ខ្ញុំ និង​ធម្មជាតិ​» នឹងធ្វើ​ការស្វែងរក​ក្រុមយុវជន​ដែល​ផលិត​វីដេអូ​ទេសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ទទួលបាន​នូវ​ប្រាក់រង្វាន់​ជាច្រើន​ដូចជា ជ័យលាភី​លេខ 1 នឹង​ទទួលបាន 6 លាន​រៀល ជ័យលាភី​លេខ 2 នឹង​ទទួលបាន 4 លាន​រៀល និង​ជ័យលាភី​លេខ 3 នឹង​ទទួលបាន 2 លាន​រៀល​។

មិត្ត​ហ្វូ​ន​ជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ​លើ​បណ្តាញ​គ្របដណ្តប់​ទូលំទូលាយ​ទូទាំងប្រទេស ព្រមទាំង​ទទួលស្គាល់​ជា​ប្រតិបត្តិ​ករ​ដែល​តែងតែ​ចូលរួមចំណែក​ជាមួយ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន​ផងដែរ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។ ដើម្បី​តាមដាន​ការប្រកួត​នេះ និង​ព័ត៌មាន​ផ្សេងៗ​ទៀត​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មិត្ត​ហ្វូ​ន www.fb.com/metfone.closer ៕ ដោយ ៖ CEN

×