ភ្នំពេញ ៖ លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វណ្ណ លុយ ព្រមទាំងបងប្អូនកូនចៅ បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អ្នកមុខអ្នកការ រួមជាមួយ ធិនពិការមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចំពោះ រនត្រ័យ បានផ្តួចផ្តើម ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាររស់ត្រីមាសក្នុង ពុទ្ធសីមា វត្តប្រាសាទសំរោងតេជោសែនជ័យ ភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យ ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ គេលើភ្នំឆ័ត្រ តាមប្រពៃជាព្រះពុទ្ធសាសនា ។
ហើយមួយចំណែកទៀត រឹងបានប្រមូលបច្ច័យដែលទទួលបានពីបុណ្យកឋិនទាននេះ ដើម្បីយកទៅកសាងព្រះវិហារដែលទើបកសាង រួចសម្រេចបាន ៣០% ប៉ុណ្ណោះ ។
អាស្រ័យដូចបានទូលថ្វាយប្រគេន និងជម្រាបជូនដូចខាងលើនេះ ខ្ញុំព្រះករុណា យើងខ្ញុំទាំងអស់គ្នា សូមនិមន្ត យាង និងអញ្ជើញ ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រម ទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មេត្តា និមន្ត យាង និងអញ្ជើញមកចូលរួមជាភ្ញៀវចាប់មគ្គផល និងអនុមោទនាទទួលយក នូវអានិសង្ស តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ៕ ដោយ៖CEN