អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍អំពីករណីកូវីដ១៩ថ្មី ចំនួន ៦៦០ករណី សម្រាប់ថ្ងៃទីពីរជាប់ៗគ្នានៅថ្ងៃពុធ (១៤ តុលា) ខណៈទីក្រុងកូឡាឡាំពូបានរឹងបន្តឹងលើការធ្វើដំណើរសម្រាប់រយៈពេលពីរសប្តាហ៍។
ការឆ្លងថ្មី ដ៏ច្រើននេះ ជាងពាក់កណ្តាលនៃពួកគេ ស្ថិតនៅក្នុងរដ្ឋសាបាដែលជារដ្ឋមួយដែលស្ថិតនៅក្រោមការបិទទ្វារ។ សរុបមកប្រទេសម៉ាឡេស៊ីដល់ចំនួន ១៧.៥៤០ ករណី។មានអ្នកស្លាប់ថ្មីចំនួន ៤ នាក់ដែលបានស្លាប់សរុប ១៦៧ នាក់។
ករណីថ្មីចំនួន ៦ ត្រូវបាននាំចូល ខណៈការឆ្លង ៦៥៤ ផ្សេងទៀតត្រូវបានឆ្លងនៅក្នុងស្រុក។ រដ្ឋសាបា មាន ៤២៩ ករណី នឹងមានការឆ្លងខ្ពស់បំផុត ដោយតាមពីក្រោយដោយរដ្ឋ Kedah និង Selangor ដែលមាន ១១៣ និង ៦៨ ករណីរៀងៗគ្នា។
កាលពីថ្ងៃអង្គារ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៦៦០ ករណី។ តួលេខនេះជិតនឹងកំណត់ត្រារបស់ប្រទេស ចំពោះការឆ្លងជំងឺនេះចំនួន ៦៩១ ករណីដែលត្រូវបានរាយការណ៍នៅថ្ងៃទី ៦ ខែតុលា។
កាលពីថ្ងៃពុធក្រសួងសុខាភិបាលក៏បានរាយការណ៍ថាមានករណីរកឃើញថ្មីចំនួន ២៣៣ ករណីដែលធ្វើឱ្យចំនួនអ្នកសង្គ្រោះសរុបមានចំនួន ១១.៦០៥ នាក់។ ឥឡូវនេះមានករណីកូវីដ១៩សកម្មចំនួន ៥.៧៦៨ ករណីក្នុងនោះ ១០៨ នាក់កំពុងទទួលការព្យាបាលនៅក្នុងមណ្ឌលថែទាំ៕
ប្រភព៖ CNA
ដោយ៖CEN